ទ​ប់​អារម្មណ៍ឲ្យ​បាន​! OPPO F9 ចេញ​មុន២ពណ៌​រួចម្តងហើយ លើក​នេះពណ៌ស្វាយ​បុកមកមួយ​ទៀត!

  • 2018-09-28 06:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ OPPO F9 ពណ៌​ស្វាយ​នឹង​បង្ហាញខ្លួន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ បន្ទាប់ពីការ​មកដល់​ស្រុក​ខ្មែរ​លើក​ទី ១ OPPO F9 បាន​ដាក់លក់​ជ​ម្រើ​សពណ៌ក្រ​ហម និង​ពណ៌​ខៀវ​។​

សម្រាប់​ម៉ូ​ដែល F9 ( Starry Purple ) នេះ ខាង​ខ្នង​របស់​វា​គ្រប់ដណ្ដប់​ដោយ​ពណ៌​ស្វាយ បង្កប់​ទៅដោយ​គ្រាប់​ពណ៌​មាស​តូចៗ​ជាច្រើន ដែល​មើល​នឹង​ភ្នែក​មិនសូវ​នឹង​ចាប់អារម្មណ៍​ឡើយ តែ​ដល់ពេល​ជះ​នឹង​ព​ន្លឺ​ផ្សេងៗ ពណ៌​លើ​ទូរ​សព្ទ​ចាប់ផ្ដើម​ប្រដេញ​គ្នា ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថាដូចជា​កាន់​គ្រាប់​កែវចរណៃ​ពណ៌​ស្វាយ​ដែល​មាន​រូបរាង ពណ៌ និង​បច្ចេកវិទ្យា​រំលេច​ចូលគ្នា​មួយ​យ៉ាង​ល្អ​ឥត​ខ្ចោះ​។​

F9 លក់​នៅ​ស្រុក​ខ្មែរ​ក្នុងតម្លៃ ៣៣៩ ដុល្លារ​អាមេរិក មាន ២ ពណ៌​សម្រាប់​ជ្រើសរើស គឺ​ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) តែ​ដោយសារតែ​មាន​គាំទ្រ​ខ្លាំង​ខាង​ផ្នែក​ច្នៃប្រឌិត​នៃ​ការ​រចនា​ពណ៌ ពេល​នេះ OPPO នឹង​បង្ហាញ​ភាព​អស្ចារ្យ​មួយ​ទៀត​គឺ OPPO F9 ពណ៌​ស្វាយ ( Starry Purple )​។​

ក្រៅពី​ដើរតួ​ជា​អ្នក​ជំនាញខាង​ថតរូប ការ​លេច​វត្តមាន​របស់ F9 ក្រុមហ៊ុន OPPO បាន​ផ្ដោតលើ ៣ ចំណុច​ធំ​ទៀ​ត​។

  • ចំណុច​ទី ១ គឺ​អេក្រង់​រាង​តំណ​ក់ទឹក ( Water Drop Screen ) ទំហំ ៦,៣ អ៊ី​ញ កម្រិត Full HD+ កប់​ស៊េរី​សម្រាប់​ការមើល​វីដេអូ និង​លេង​ហ្គេម​។

  • ចំណុច​ទី ២ គឺ​ថា​ម​ពល​ថ្ម 3 500mAh ខ្លាំង មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO ប្រកាសថា សាក​ថ្ម ៥​នាទី និយាយបាន ២​ម៉ោង

  • ហើយ​ចុងក្រោយ​គេ គឺ​ផ្ដោតលើ​កម្លាំង​ម៉ាស៊ីន​បំពាក់ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB​។ អាច​លេង​ហ្គេម​ល្បីៗ និង​មើល​វីដេអូ​ដោយ​មិនចាំបាច់​បារម្ភ​នឹង​បញ្ហា​រអាក់រអួល​ឡើយ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម