ឡៅ ចន្ទ្រា ​ជឿ​ជាក់ ​រឿង សោភ័ណ្ឌ ​យក​ជ័យជម្នះ​មក​វិញ​បាន

  • 2018-09-28 08:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​កម្ពុជា ​ឡៅ ចន្ទ្រា ​គិត​ថា រឿង សោភ័ណ្ឌ ​នឹង​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ភូមា​ក្នុង​ការ​ប្រកួត​ស្អែក​នេះ។

អ្នក​ប្រដាល់​ចិត្ត​សឿង​ រឿង​ សោភ័ណ្ឌ​ ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ លើក​ទី១​នេះ​ រំពឹង​​ធ្វើ​ឲ្យ​​ពិភព​ខាង​ក្រៅ​​ស្គាល់​គុន​ខ្មែរ​​កាន់​តែ​ច្រើន​ ដូច​កាល​ដែល​ខ្លួន​ធ្លាប់​ជោគជ័យ​​​នៅ​​ប្រទេស​បារាំង។​ ដោយ​ឡែក​សូម្បី​សិស្ស​ប្អូន​របស់​ខ្លួន ឡៅ ចន្ទ្រា ​ក៏​បាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​នេះ​ដែរ។

ចន្ទា ​បាន​បញ្ជាក់​ថា​៖ “គាត់​ល្អ ​ដៃ​ធ្ងន់ ​ទាំង​កែង ទាំង​ជើង​ និយាយ​ទៅ​គាត់​ល្អ​ម៉ង់។ ប្រកួត ​គាត់​ល្អ​មើល គាត់​ហាន​ប្ដូរ​។ ឈ្នះ​មិន​ឈ្នះ អត់​ហាន​និយាយ​មុន តែ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​អាច​ធ្វើ​បាន”។ ​ចង់​កាន់​តែ​ច្បាស់​ថែម​ទៀត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ មុន្នីរម្យ