មក​ស្គាល់​រហស្សនាម​ថ្មី​របស់​ស្រី​ស្អាត មាន សូនីតា ដឹង​ហើយ​នឹង​សើច​មិនខាន

  • 2018-09-28 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រស់​ស្អាត រហស្សនាម រាជិនី​ក្រមា ទើប​ទទួល​រហស្សនាម​ថ្មី​មួយ​ទៀត ដែល​លោក​ ម៉ានិត ក្នុង​ពេល​សម្ពោធ​សៀវភៅ​រឿង​ប្រលោម​លោក «កូន​ទី ៦» បាន​ដាក់​ឱ្យ​កញ្ញា មាន សូនីតា ឮ​ហើយ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង​។

ក្នុង​ពេល​ផ្សាយ​អំពី​ស្នាដៃ​សៀវភៅ​ថ្មី​នោះ ដោយ​កញ្ញា មាន សូនីតា ជា​តួ​គ្រប​សៀវភៅ​ថ្មី​ស្រាប់​ ក៏​បង្ហាញ​វត្ត​មាន​ ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​គាំ​ទ្រ ហើយ​ក្នុង​ជំនួប​ដ៏​រីករាយ​ លោក ម៉ានិត ក៏​រម្លឹក​ថា​កញ្ញា មាន សូនីតា មាន​រហស្ស​នាម​ថ្មី គឺ កញ្ញា «សំឡេង​ពិឃាដ»។ សាមី​ខ្លួន កញ្ញា មាន សូនីតា អត់​មាន​ពាក្យ​និយាយ​តែ​ម្ដង មាន​តែ​ទទួល​យក រហស្សនាម​ថ្មី​ដ៏​ពិសេស​មួយ​នេះ ​ទាំង​ញញឹម​បិទមាត់​មិន​ជិត​។

ដូចដឹងខ្លួន មិនចេះប្រកែកច្រើន មានតែយកដាក់ខ្លួន កញ្ញា មាន សូនីតា និយាយទាំងសើច ញញឹមលេងជាមួយ​ ម៉ានិត ដោយទទួលយកឈ្មោះ កញ្ញា «សំឡេងពិឃាត» ដោយក្តីរីករាយ និងមានមោទកភាព។ ខណៈការបង្អាប់ ក្លាយជាសំណើច វាហាក់ប្រែស្ថានភាព​ និងកែភាពខ្សោយ គឺសំឡេង​ធម្មជាតិមិនអំណោយទានរបស់ខ្លួន ទៅជាភាពទាក់ទាញ់ និងភាពមានតែមួយ ដែលភាសាអង់គ្លេសថា Uniqueness។

និយាយដល់ត្រង់ចំណុចនេះ កញ្ញា មាន សូនីតា បានបង្ហាញប្រាប់ពី សារលើកទឹកចិត្តមួយ គឺការចេះស្រលាញ់ និងឱ្យតម្លៃ​លើអ្វីដែរខ្លួនមាន។ ភាពខ្សោយរបស់អ្នក មិនប្រាកដថាជាភាពអវិជ្ជមាននោះឡើយ កត្តាសំខាន់គឺបេះដូង ដែលមានសេចក្តីស្រលាញ់ ពេលនោះហើយក្តីសង្ឃឹម និងការលើកទឹកចិត្តនឹងកើតឡើងក្នុងចិត្តរបស់អ្នក៕

អត្ថបទ៖ Sunny