ភរិយាទៅអាមេរិកមិនប៉ុន្មានផង ឆាយ វីរៈយុទ្ធ ចេញបទលួងលោមអន្ទងឡើងទន់ឆ្អឹងអីចឹងហ្មង!
- 2018-09-28 12:29:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយាទៅអាមេរិកមិនប៉ុន្មានផង ឆាយ វីរៈយុទ្ធ ចេញបទលួងលោមអន្ទងឡើងទន់ឆ្អឹងអីចឹងហ្មង!
ចន្លោះមិនឃើញ
លោក ឆាយ វីរៈយុទ្ធ ទើបបានបញ្ចេញបទថ្មីរបស់លោកមួយបទប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីភរិយារបស់លោកបានចាកចេញចោលទៅសហរដ្ឋអាមេរិកក្នុងបេសកកម្មបណ្ដុះបណ្ដាលជំនួយ។ បទថ្មីនេះ តារាប្រុសបានលួងលោមភាគីស្រីឡើងទន់ឆ្អឹងតែម្ដង។
បទចម្រៀងមានជើងថា "ពេលអូនឃ្លាតឆ្ងាយ" ដែលមានន័យស៊ីនឹងសាច់រឿងផ្ទាល់ខ្លួនរបស់លោកតែម្ដង ដែលបច្ចុប្បន្ន ភរិយាលោក អ្នកនាង សែ ចាន់ឌី បានឃ្លាតឆ្ងាយទៅសហរដ្ឋអាមេរិក។ ឆាយ វីរៈយុទ្ធ ប្រាប់ថា បទចម្រៀងខាងលើ គឺហាក់បីដូចជារៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកចំពោះភរិយា ដែលកំពុងនៅស្រុកគេ ពោលគឺលោកនឹករលឹកភរិយាខ្លាំង។
“និយាយពីនឹក គឺនឹកឡើងចេញចម្រៀងមួយបទទៅហើយ វាជាអារម្មណ៍ប្ដីប្រពន្ធឃ្លាតឆ្ងាយគ្នានឹករលឹកគ្នាអីចឹងណា...ប៉ុន្តែល្អម្យ៉ាង បច្ចុប្បន្នបច្ចេកវិទ្យាទំនើប អីចឹងយើងអាចជួបគ្នារាល់ថ្ងៃបាន គ្រាន់បានបន្ធូរបន្ថយការនឹកខ្លះដែរ"។
បើទោះយ៉ាងនេះក្ដី លោកថា បទចម្រៀងខាងលើ មិនមែនជាបទធ្វើឡើងសម្រាប់កាលៈទេសៈរបស់ សម្រាប់គូស្វាមីភរិយាលោកនាគ្រានេះនោះទេ។ "និយាយទៅអត់ទេ គឺបទនេះធ្វើតាំងមុនភរិយាខ្ញុំទៅអាមេរិកទៀត គឺវាគ្រាន់តែចៃដន្យប៉ុណ្ណោះ...!"។
តោះ...ឥឡូវស្ដាប់ ឆាយ វីរៈយុទ្ធ លួងលោមភរិយាតាមបទខាងលើទាំងអស់គ្នា!!!