យន្តហោះចម្បាំងអាមេរិក តម្លៃរាប់លានដុល្លារ ធ្លាក់ខ្ទេចគ្មានសល់ ហុយផ្សែងទ្រលោម (មានវីដេអូ)

  • 2018-09-29 01:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបរ​យន្តហោះ​ចម្បាំង​អាមេរិក​ម្នាក់ ត្រូវ​បង្ខំ​ចិត្ត​ចុច​កៅអី​ដើម្បី​គេច​ចេញ​នៅ​លើ​អាកាស បន្ទាប់​ពី​យន្តហោះ​តម្លៃ ១០០លាន​ដុល្លារ​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ក្បែរ​មូលដ្ឋាន​កងទ័ព​អាកាស Marine Corps Air Station Beaufort ក្នុង​រដ្ឋ South Carolina សហរដ្ឋអាមេរិក។

ក្រុម​មន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ប្រភេទ F-35 ខាង​លើ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ អំឡុង​ពេល​សមយុទ្ធ​ហ្វឹកហ្វឺន កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ​នេះ។

ការ​ធ្លាក់​នេះ​ហាក់​បី​ដូច​ជា​កើត​ឡើង​ជា​លើក​ដំបូង​បង្អស់​សម្រាប់​យន្តហោះ​ប្រភេទ F-35 ខាងលើ បង្ក​ឲ្យ​កើត​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​យន្តហោះ​ចម្បាំង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ។

គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រើ​យន្តហោះ​ចម្បាំង F-35 ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ៕

សូមទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង