កំណត់ត្រា​មិន​ដែល​ចាញ់​រដូវ​កាល​នេះ​របស់ Bayern ត្រូវ​បញ្ចប់​ដោយ Hertha Berlin

  • 2018-09-29 02:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​សប្ដាហ៍​ទី​៦​នៃ​ Bundesliga ក្លឹប Bayern Munich បាន​ស្គាល់​រសជាតិ​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះនៅ​លីគ​ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​កំពុង​ឡើង​ជើង Berlin។

Hertha Berlin បាន​ក្លាយ​ជា​ក្រុម​គេ​កំពុង​ចាប់​អារម្មណ៍​ក្នុង​រដូវ​កាល​នេះ​ ដោយ​បង្ហាញ​ទម្រង់​លេង​ល្អ​ចាញ់​តិច​បំផុត​។ សម្រាប់​ការ​ប្រកួត​ខាង​លើ Hertha បាន​យក​ឈ្នះ​ក្រុម​ជើង​ឯកចាស់ Bayern ក្នុង​លទ្ធផល ២-១។

Vedad Ibisevic និង Ondrej Duda ជា​អ្នក​រក​បាន​​ម្នាក់​មួយ​គ្រាប់​ជួយ Hertha បាន​៣​ពិន្ទុ​ជា​ថ្មី។ ជោគជ័យ​នេះ​បាន​រុញ Hertha ឡើង​ទៅ​លេខ​២​ក្នុង​តារាង​ពិន្ទុ ដែល​មាន​១៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​មួយ Bayern Munich។​ ក្រុម​ទាំង​ពីរ​ឆ្លងកាត់​៦​ប្រកួត​ក្នុង​លីគ​​ឈ្នះ​៤ ស្មើ​១ ចាញ់​១​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម