នារី​​ម្នាក់​ប្រកាស​ Ronaldo ធ្លាប់​រំលោភ​ខ្លួន តែ​ខាង​ប្រុស​ថា​ជា​ការ​ព្រមព្រៀង

  • 2018-09-29 02:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​ Kathryn Mayorga ជនជាតិ​អាមេរិក​បាន​ចេញ​​មក​សាធារណៈ​ជា​លើក​ដំបូង​កាល​ពី​ម្សិលមិញ​និង​បាន​ចោទ​ថា Cristiano Ronaldo ធ្លាប់​រំលោភ​នាង​​នៅ​ឯសណ្ឋាគារ ក្នុង​ទីក្រុង Las Vegas កាល​ពី​ឆ្នាំ​២០០៩។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ កីឡាករ​របស់​ Juventus បាន​ចេញ​មក​បដិសេធ​ខ្លាំង​ៗ​និង​និយាយ​ថា ការ​គេង​ជាមួយ​គ្នា​នេះ​គឺ​បាន​ព្រមព្រៀង​គ្នា។ Ronaldo និយាយ​ថា គេ​បាន​ឲ្យ​ប្រាក់​២៨៧ ០០០​ផោន​ទៅ​កាន់ Kathryn ដើម្បី​​កុំ​ឲ្យ​នាង​​ឈប់​និយាយ​រឿង​ចាប់​រំលោភ​នេះ​ទៀត។ តែ​​ពេល​នេះ​មេធាវី​របស់ Kathryn កំពុង​ប្រឆាំង​នឹង​រឿង​នេះ។

យ៉ាងណាមិញ​​រឿងរ៉ាវ​នេះ​ត្រូវ​បាន​ទស្សនាវដ្ដី​​របស់​អាល្លឺម៉ង់ Der Spiegel  យក​ទៅ​ចុះ​ផ្សាយ ធ្វើ​ឲ្យ​ភាគី​ខាង Ronaldo មិន​សប្បាយ​ចិត្ត​សោះ។ មេធាវី​របស់ Ronaldo កំពុង​គំរាម​ប្ដឹង​ទៅ​ទស្សនាវដ្ដី​ខាង​លើ​​ដែល​រាយ​ការណ៍​​មិន​សមរម្យ​នៃ​ការ​សង្ស័យ​ក្នុង​តំបន់​ឯកជន៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ