Klopp ប្រាប់​ថា នឹង​មិន​ឲ្យ Hazard មាន​បាល់​​លេង​នៅ Stamford Bridge ឡើយ

  • 2018-09-29 04:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​លើក​ឡើង​ Liverpool នឹង​ធ្វើ​ឲ្យ Eden Hazard គ្មាន​បាល់​លេង​ក្នុង​កីឡដ្ឋាន Stamford Bridge នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ម៉ោង១១:៣០​នាទី​។

Hazard បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​យ៉ាង​អស្ចារ្យ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​ពី​ផ្លាស់​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​ពីរ​​រក​គ្រាប់​បាល់​ឲ្យ Chelsea ទម្លាក់​ Liverpool ចេញ​ពី League Cup។ យ៉ាងណាក្ដី​ការ​ជួប​គ្នា​លើក​ទី​ពីរ​មិន​ដល់​មួយ​សប្ដាហ៍​នេះ Klopp ថា Liverpool នឹង​មិន​ផ្លាស់​ប្ដូរ​ការ​លេង​របស់​ពួក​គេ ដើម្បី​រារាំង​ Hazard ឲ្យ​ជាប់។

Liverpool ធ្លាប់​ធ្វើ​បាន​ល្អ​កាល​ពី​​៤​សប្ដាហ៍​មុន​ឈ្នះ​ក្រុម​ខ្លាំង Spurs ក្រៅ​ដី ហើយ​​ Kloop ចង់​ឲ្យ​​ក្រុម​ទាំង​មូល​ព្យាយាម​វាយ​សម្រុក​​ដូច​ការ​ប្រកួត​ខាង​លើ។ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​រំឭក​ថា Hazard ជា​កីឡាករ​មាន​ការ​បត់បែន​ល្អ​​និង​នាំ​លេង​ ដូច្នេះ​ត្រូវ​ចាប់​ឲ្យ​ជាប់​កុំ​ឲ្យ​មាន​បាល់​លេង៕ ​​

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ