ពូជអ្នកចម្បាំងខ្លាំងអិចឹង! ពេជ្រ ​ម្ទេស​ខ្មាំង​ ឈ្នះ​មួយ​ហើយ​នៅ​មីយ៉ាន់ម៉ា​

  • 2018-09-29 13:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​ ពេជ្រ ​ម្ទេសខ្មាំង​ ទើប​តែ​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ Mite Yine​ មុន​នេះ​នៅ​ក្នុង​កម្មវិធី​ World Lethwei Championship។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ ចូល​ភ្លាម​គឺ​ព្យាយាម​វ៉ៃ​រហូត​ មិន​បាន​ចាញ់​ស្រាប​លើ​ដៃគូ​ជា​ម្ចាស់​ផ្ទះ​នោះ​ឡើយ។​ តាម​រយៈ​បទ​ពិសោធ​ជោកជាំ​លើ​សង្វៀន​កន្លង​មក​ផង​នោះ​ ម្ទេសខ្មាំង​ នៅ​តែ​ធ្វើ​បាន​ល្អ​ ទាំង​ស្មារតី​ និង​ការ​ចេញ​ស្នៀត​ប្រយុទ្ធ​មួយៗ។​

រំលឹក​ដែរ​ថា​កីឡាករ​កម្ពុជា​ ពេជ្រ ​មន្ទេសខ្មាំង​ ឈ្នះ​ពិន្ទុ​លើ​ជើង​ខ្លាំង​ Mite Yine​ នៅ​ក្នុង​កម្មវិធី​ World Lethwei Championship។​ ដោយ​ឡែក​នៅ​សល់​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប្រកួត​បន្ត​ទៀត​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​