កូរ៉េខាងជើងគំរាមថានឹងមិនដកនុយក្លេអ៊ែរ ប្រសិនបើអាមេរិកនៅបន្ដធ្វើរឿង១

  • 2018-09-30 03:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េខាងជើង បាន​ព្រមាន​ថា​វា​គ្មាន​ផ្លូវ​ទេ​ដែល​ប្រទេស​របស់​លោក​ដក​នុយក្លេអ៊ែរ​នោះ ខណៈ​ពេល​ដែល​អាមេរិក​នៅ​តែ​បន្ដ​ដាក់​ទណ្ឌកម្ម។

លោក Ri Yong-ho រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េខាងជើង បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា ទណ្ឌកម្ម​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​បាត់​បង់​ទំនុក​ចិត្ត​ទៅ​លើ​មហាអំណាច​មួយ​នេះ។ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង តែង​អំពាវនាវ​ដល់​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក សម្រាប់​ការ​ដក​ទណ្ឌកម្ម​ពី​ប្រទេស​របស់​ខ្លួន និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​រស្ស៊ី និង​ចិន​ទៀត​ផង។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និយាយ​ថា​ទណ្ឌកម្ម​នេះ​គួរ​តែ​នៅ​បន្ដ​រហូត​ដល់​ពេល​ដែល​កូរ៉េខាងជើង​ដក​នុយក្លេអ៊ែរ។

គួរ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន បាន​ពិភាក្សាគ្នា​ក្នុង​ជំនួប​កំពូល​មួយ​កាល​ពី​ខែ​មិថុនា​ពាក់​ព័ន្ធ​នឹង​ការ​ដក​នុយក្លេអ៊ែរ។ ប៉ុន្តែ​ក្រោយ​ពេល​កិច្ច​ប្រជុំ​ត្រូវ​បាន​បញ្ចប់ គេ​សង្កេត​ឃើញ​ថា​ដំណើរ​ការ​ដក​នុយក្លេអ៊ែរ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន