Ronaldo ត្រៀម​ប្ដឹង​បក​រឿង​គេ​ចោទ​ថា​រំលោភ​នារី​អាមេរិក​​​

  • 2018-10-01 00:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ប្រកាន់​រូប​គេ​ថា​បាន​រំលោភ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​កាល​ពី​ឆ្នាំ​២០០៩។​

Ronaldo

ក្នុង​វីដេអូ​លើ​គណនី​ Instagram ខ្សែ​ប្រយុទ្ធ​ Juventus បាន​និយាយ​ថា​ ព័ត៌មាន​ទាំង​នោះ​គឺ​ជា​កុហក​សុទ្ធសាធ​ហើយ​ថា​ស្ថាប័ន​ដែល​ផ្សាយ​នោះ​គ្រាន់​តែ​ចង់​ប្រើ​ឈ្មោះ​ខ្លួន​ដើម្បី​ប្រជាប្រិយ​ភាព​ប៉ុណ្ណោះ។​

ឆ្លើយ​តប​​ការ​ចោទ​ប្រកាន់​មេធាវី​បាន​និយាយ​ថា​ Ronaldo បាន​ត្រៀម​ប្ដឹង​រួចរាល់​ហើយ​ទៅ​ទស្សនាវដ្ដី​ឈ្មោះ​ Der Spiegel របស់​អាល្លឺម៉ង់​ដែល​ជា​អ្នក​ផ្សាយ​ព័ត៌មាន​ខាង​លើ​ដំបូង​​បំផុត។​ Der Spiegel បាន​សរសេរ​ថា​ស្ត្រី​ឈ្មោះ​ Kathryn Mayorga បាន​ចោទ​ Ronaldo រំលោភ​នាង​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ Las Vegas។

កាល​ណោះ​ Mayorga បាន​ប្ដឹង​ទៅ​ប៉ូលិស​ក្នុង​តំបន់​ ហើយ​នៅ​ឆ្នាំ​២០១០​នាង​បាន​ព្រម​ទទួល​លុយ​ចំនួន​៣៧៥០០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​មិន​ទម្លាយ​ព័ត៌មាន​ជា​សាធារណ៕ ​​

Mayorga

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម