រឿង សោភ័ណ្ឌ ​៖ ​ខ្ញុំ​សន្យា បើ​មក​វៃ​នៅ​ភូមា​ម្ដង​ទៀត ចាញ់ ​ខ្ញុំ​ឈប់​ជាន់​ទឹកដីភូមា១ជីវិត

  • 2018-10-01 01:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ រឿង សោភ័ណ្ឌ ​បាន​ចាញ់​កីឡាករ​ភូមា ​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​៣ ​នា​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

រឿង សោភ័ណ្ឌ (ស្តាំ) រូបថត៖ WLC

អ្នក​គាំទ្រ​នៅ​កម្ពុជា​ជា​ច្រើន​នាក់​មិន​អស់​ចិត្ត​នឹង​លទ្ធផល​នោះ​ឡើយ ​ដោយ​​ពួកគេ​បាន​គិត​ថា ​សម​ណាស់​កីឡាករ​កម្ពុជា​ជា​ជា​អ្នក​ឈ្នះ ប៉ុន្តែ​បែរ​ជា​មិន​អាច​ឈ្នះ ដោយសារ​កម្លាំង​មិន​ដល់​គេ​ទៅ​វិញ។ ដោយ​ឡែក សូម្បី រឿង សោភ័ណ្ឌ ​ផ្ទាល់ ​ក៏​បញ្ជាក់​ថា​ខ្លួន​​អស់​ត្រឹម​ទឹក​៣​នេះ​ដែរ ​ទើប​មិន​អាច​ផ្ដួល​កីឡាករ​ភូមា ​នោះ​បាន។ ដោយ​ការ​អស់​នេះ ​ព្រោះ រូបគេ​ត្រូវ​ធ្វើ​គីឡូ​ខ្លាំង​មែនទែន ​មុន​ការ​ប្រកួត ​ដោយ​មិន​បាន​ញ៉ាំ​បាយ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ​អ្នក​ប្រដាល់​កម្រិត​កំពូល​របស់​កម្ពុជា​ខាង​លើ ​បាន​និយាយ​សន្យា​ថា ​ប្រសិន​បើ​មាន​ឱកាស​មក​វាយ​ម្ដង​ទៀត ​នឹង​មិន​ឱ្យ​បាក់​មុខ​ទៀត​ទេ។ ​ហើយ​ប្រសិន​បើ​វាយ​ចាញ់​ម្ដង​ទៀត​នោះ ​រូបគេ​នឹង​ឈប់​មក​ជាន់​ទឹក​ដី​ភូមា​នេះ​រហូត​ហើយ។ យ៉ាងណាមិញ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​រឿង សោភ័ណ្ឌ ​នឹង​ត្រូវ​សម្រាក​ច្រើន​ខែ​សិន ដើម្បី​ព្យាបាល​របួស​ដៃ​របស់​ខ្លួន៕

អត្ថបទ៖ មុន្នីរម្យ