ទៀតហើយ! ជប៉ុន ជួបព្យុះកម្លាំងខ្លាំង Trami បក់បោកល្បឿន ២០០គ.ម គួរឲ្យរន្ធត់ (វីដេអូ)

  • 2018-10-01 02:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់ព្យុះ​កម្លាំង​ខ្លាំងក្លា​មួយ កំពុង​វាយប្រហារ​ទៅ​លើ​ប្រទេស​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​រង​របួស , ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង រំខាន​ដល់​ការ​ធ្វើដំណើរ​ជាច្រើន។

ខ្យល់​ព្យុះ​ដែល​មាន​ឈ្មោះ​ថា Trami បាន​កើត​ឡើង​ក្បែរ​ទីក្រុង Osaka កាល​ពី​វេលា​ម៉ោង ៨យប់ (ម៉ោង​ក្នុង​តំបន់) ថ្ងៃអាទិត្យ ទី៣០ ខែ​កញ្ញា ឆ្នាំ២០១៨ ជាមួយ​នឹង​ល្បឿន ២១៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ជើង​ហោះហើរ និង​រថភ្លើង​ជា​ច្រើន ត្រូវ​បាន​លុប​ចោល។ ជាមួយ​គ្នា​នេះ​ដែរ ផ្ទះ​សម្បែង​ជាង ៧៥០ ០០០ខ្នង​បាន​ដាច់ភ្លើង។ មិនតែប៉ុណ្ណោះ មនុស្ស​យ៉ាង​ហោច​ណាស់ ៨៤នាក់​បាន​រង​របួស​ស្រាល។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ Trami បាន​កើត​ឡើង មិន​ដល់​មួយ​ខែ​ផង ក្រោយ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​កម្លាំង​ខ្លាំង​បំផុត ក្នុង​រយៈពេល ២៥ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង