ភាពយន្ត​បែប​កំប្លែង​ "Night School” គ្រង​តំណែង​ Box Office សប្ដាហ៍​នេះ

  • 2018-10-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Night School” គឺ​ជា​ស្នា​ដៃ​ថ្មី​របស់​តារា​កំប្លែង Kevin Hart និង​ចូលរួម​សម្ដែង​ដោយ​ Tiffany Haddish ដណ្ដើម​បាន​ចំណាត់​កំពូល​លើ​តារាង​ Box Office សប្ដាហ៍​នេះ​ដោយ​រក​ចំណូល​បាន ២៨​លាន​ដុល្លារ​។ "Night School” និយាយ​អំពី​មនុស្ស​វ័យ​កណ្ដាល​មួយ​ក្រុម​ មិន​ទាន់​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​បាន​សម្រេច​ ដូច្នេះ​ហើយ​ទើប​ពួក​គេ​មក​រៀន​បន្ថែម​ដើម្បី​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ ក្នុង​ដំណើរ​ការ​នោះ​ ពួក​គេ​ត្រូវ​ឆ្លង​កាត់​រឿង​ប្លែកៗ​ជា​ច្រើន​ គួរ​ឲ្យ​អស់​សំណើច។

បន្ទាប់​ពី "Night School” ភាពយន្ត​ថ្មី​ "Smallfoot” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ដោយ​រក​ចំណូល​បាន​ ២៣​លាន​ដុល្លារ ខណៈ​ភាពយន្ត "The House with a Clock in Its Walls” ដែល​ជាប់​លេខ​១​កាល​ពី​សប្ដាហ៍​មុន​ ធ្លាក់​មក​ដល់​លេខ​៣​ ដោយ​រក​ចំណូល​បាន ១២,៥​លាន​ដុល្លារ។

ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ទាំង១០៖

១០. “Peppermint” ប្រាក់​ចំណូល​ ១,៨​លាន​ដុល្លារ

៩. “White Boy Rick” ប្រាក់​ចំណូល​ ២,៤លាន​ដុល្លារ

៨. “The Predator” ប្រាក់​ចំណូល​ ៣,៧លាន​ដុល្លារ

៧. “Crazy Rich Asians” ប្រាក់​ចំណូល​ ៤,២​លាន​ដុល្លារ

៦. “Hell Fest” ប្រាក់​ចំណូល​ ៥,១​លាន​ដុល្លារ

៥. “The Nun” ប្រាក់​ចំណូល​ ៥,៤​លាន​ដុល្លារ

៤. “A Simple Favor” ប្រាក់​ចំណូល​ ៦,៦​លាន​ដុល្លារ

៣. “The House with a Clock in Its Walls” ប្រាក់​ចំណូល​ ១២,៥លាន​ដុល្លារ

២. “Smallfoot” ប្រាក់​ចំណូល​ ២៣​លាន​ដុល្លារ

១. “Night School” ប្រាក់​ចំណូល​ ២៨​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម