Elon Musk ត្រូវ​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​ Tesla ព្រោះ​សារ​ Twitter មួយ

  • 2018-10-01 03:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ Elon Musk បាន​យល់​ព្រម​សម្រុះ​សម្រួល​ជា​មួយ​គណៈកម្មការ​មូលប័ត្រ (SEC) លើ​​ការ​ចោទប្រកាន់​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ទាក់ទង​នឹង​ការ​បោះបង់​គម្រោង​​ដាក់​ក្រុមហ៊ុន Tesla ជា​ក្រុមហ៊ុន​ឯកជន។

លោក​ Musk នឹង​ត្រូវ​លា​លែង​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ក្នុង​រយៈពេល​​ ៤៥ ថ្ងៃ​ និង​មិន​អាច​កាន់​កាប់​តួនាទី​នេះ​បាន​ម្ដង​ទៀត​រយៈពេល ៣ ឆ្នាំ។ យ៉ាងណាក្ដី​លោក​នៅ​តែ​អាច​រក្សា​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​ដដែល។

ដើម​ហេតុ​នៃ​​រឿង​នេះ​គឺ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​សីហា​ មហាសេដ្ឋី​រូប​នេះ​បាន​​បង្ហោះ​សារ​លើ​គណនី​ Twitter របស់​ខ្លួន​ថា ពិចារណា​​ដាក់​ក្រុមហ៊ុន​ Tesla ជា​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា​ លោក Musk បែរ​ជា​បង្ហោះ​សារ​ថា​បោះបង់​គំនិត​នេះ​វិញ។

ក្រៅ​ពី​​តម្រូវ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ហើយ​ Elon Musk និង​ក្រុមហ៊ុន Tesla ក៏​ត្រូវ​រង​ពិន័យ​ ២០ លាន​ដុល្លារ​រៀងៗ​ខ្លួន​ផង​ដែរ។ ផ្អែក​តាម​កិច្ច​ព្រមព្រៀង​ Tesla ក៏​ត្រូវ​ជួល​មេធាវី​​ដើម្បី​ត្រួត​ពិនិត្យ​​លើ​ការ​ទំនាក់ទំនង​របស់​ Elon Musk រួម​ទាំង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ផង​ដែរ៕​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម