ភ្នំពេញ​ក្រោន ​សម្រេច​ចែក​ផ្លូវ​ជាមួយ​គ្រូ​​បង្វឹក​ហើយ

  • 2018-10-01 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​សម្រច​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក Sean Sainbury ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​បាន​១​រ​ដូវ​កាល​មក​នេះ។

គ្រូ​បង្វឹក​ជនជាតិអង់គ្លេស​រូបនេះបានដឹកនាំក្រុមភ្នំពេញក្រោន​ក្នុងការប្រកួតផ្លូវការ​ដែល​សរុប​ទាំង​អស់​មានចំនួន៣១​ប្រកួត ក្នុងនោះប្រកួតឈ្នះចំនួន១៧លើក ស្មើចំនួន៣លើក និង​ចាញ់​ចំនួន​១១​លើក។ ​ប្រកួត​ចុង​ក្រោយ​របស់​លោក ដឹក​នាំ​ក្រុម​ក្រោន យក​ឈ្នះ​លើ​បឹង​កេត ​ក្នុង​លទ្ធផល ២-១។ ដោយ​ឡែក សម្រាប់ចំណាត់ថ្នាក់​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​វិញ ភ្នំពេញក្រោន ឈរ​នៅ​លេខ៥ ​ក្នុង​តារាង ​មាន​៣៦​ពិន្ទុ។ សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​វីញ នៅ​រដូវ​កាល​នេះ​បាន​ទៅ​លើ​ក្រុម​ណហ្គាវើល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី