Danny Rose ផ្ដាំ​ថា Spurs មិន​ត្រូវ​ខ្លាច Lionel Messi ទេ

  • 2018-10-01 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​របស់ Spurs កីឡាករ Danny Rose បាន​លើក​ឡើង​ថា ក្រុម​ទាំង​មូល​ត្រូវ​លេង ​ដោយ​មិន​ត្រូវ​ខ្លាច​ Lionel Messi ឡើយ។

Messi នឹង​ត្រូវ​ដឹកនាំ​ Barcelona ទៅ​ប្រទេស​អង់គ្លេស​​តទល់​នឹង​​ម្ចាស់​ផ្ទះ Spurs ក្នុង​ការ​ប្រកួត​ទី​ពីរ Champions League នៅ​ថ្ងៃ​ពុធ​ខានស្អែក​។ មុន​ការ​ប្រកួត​មក​ដល់​ Rose ដែល​ចង់​ឲ្យ​ការ​ប្រកួត​នេះ​មក​ដល់​ឆាប់​ៗ​មាន​និយាយ​ថា៖ "ខ្ញុំ​ចង់​​លេង​ក្នុង​ការ​ប្រកួត​នេះ។ Messi គឺ​ជា​កីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​បាន​លេង​ក្ដី ខ្ញុំ​នៅ​តែ​រំភើប​មើល​គេ​លេង"។

កីឡាករ​របស់​អង់គ្លេស​បន្ត​ថា៖ "ពួក​យើង​កំពុង​តែ​ជំរុញ​គ្នា​ទៅវិញទៅមក។ ពួក​យើង​កំពុង​សម្លឹង​ទៅ​មុខ​សម្រាប់​ការ​ប្រកួត ហើយ​វា​ជា​ឱកាស​សម្រាប់​ក្លឹប"។ Rose ​ក៏​បាន​សង្កត់​ធ្ងន់​ថា ក្រុម​ទាំង​មូល​មិន​ត្រូវ​ខ្លាច Messi​ ទេ ទោះ​គេ​ពិបាក​នឹង​បញ្ឈប់​ក៏​ដោយ ត្រូវ​លេង​តាម​សម្រួល៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ