ជួយនិស្សិតបន្តរៀនបរិញ្ញាបត្រហើយ SCG ប្រកាសឲ្យអាហារូបករណ៍ដល់សិស្សវិទ្យាល័យ ២៥០ នាក់ទៀត
- 2018-10-01 09:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយនិស្សិតបន្តរៀនបរិញ្ញាបត្រហើយ SCG ប្រកាសឲ្យអាហារូបករណ៍ដល់សិស្សវិទ្យាល័យ ២៥០ នាក់ទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន SCG បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតចំនួន ១០ រូប ដែលជាសិស្សពូកែ ចេះគោរពដល់អ្នកដទៃ និងមានទឹកចិត្តមុតមាំក្នុងការបន្តការសិក្សា។ អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលកម្មវិធីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ឱកាសសិក្សាល្អប្រសើរសម្រាប់សិស្សានុសិស្ស នៅតាមបណ្ដាប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។
ចាប់តាំងពីឆ្នាំ ២០១៤ មក មានសិស្សប្រមាណជិត ១០០០ នាក់ហើយ មកពីរាជធានីភ្នំពេញ ខេត្តកំពត និងកណ្ដាល ដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពី SCG សម្រាប់ការសិក្សារបស់ខ្លួន។ ក្រុមហ៊ុននឹងបន្តគាំទ្រផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យចំនួន ២៥០ រូបផ្សេងទៀតនៅកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍រយៈពេលវែងនេះ។
នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាលោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ បានលើកឡើងថា៖ "យើងជឿថា ការអប់រំគឺជាគន្លឹះសំខាន់សម្រាប់កំណើនប្រកបដោយចិរភាពសម្រាប់តំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជា។ គោលបំណងរបស់យើងគឺធ្វើយ៉ាងណាជួយគាំទ្រដល់និស្សិត ដែលនឹងជួយរួមចំណែកដល់សហគមន៍មូលដ្ឋានរបស់ខ្លួនវិញទៅថ្ងៃក្រោយ។ យើងចង់ឲ្យនិស្សិតអាហារូបករណ៍បានសម្រេចគោលដៅរបស់ខ្លួន និងក្លាយជាពលរដ្ឋល្អតាមរយៈការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីតបស្នងដល់សង្គមវិញ”៕