អ្នក​ធាត់ៗ មិន​បាច់​ទៅ Gym នាំ​ហត់! ដើរ​១​ម៉ោង​ក្នុង​១​ថ្ងៃ ជួយ​ឲ្យ​ស្រក​គីឡូ​បាន

  • 2018-10-01 09:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ស្រក​គីឡូ ហាត់​ប្រាណ​ជា​រឿង​ត្រូវ​ធ្វើ​ខាន​មិន​បាន។ ដើរ ក៏​ជា​លំហាត់​ប្រាណ​ដែរ តែ​ល្មម​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​ដែរ​អត់?

ចម្លើយ គឺ​អាច! ការ​ពិត​ទៅ ដើរ ជា​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​ល្អ​បំផុត​មួយ​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ធ្វើ ប៉ុន្តែ​បើ​ចង់​ឲ្យ​ស្រក​គីឡូ​មែន​នោះ អ្នក​ត្រូវ​ការ​ធ្វើ​រឿង​មួយ​បន្ថែម​ទៀត គឺ​របប​អាហារ។

“ដើរ ឬ​លំហាត់​ប្រាណ​ណា​មួយ គ្រាន់​តែ​ផ្នែក​មួយ​ប៉ុណ្ណោះ។ របប​អាហារ​សំខាន់​ដូច​គ្នា។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា របប​អាហារ​មាន​តុល្យភាព និង​លំហាត់​ប្រាណ ដូចជា ដើរ គឺ​ជា​គន្លឹះ​សំខាន់​ទប់​មិន​ឲ្យ​ឡើង​គីឡូ និង​ស្រក​គីឡូ"។ នេះ​បើ​យោង​តាម​អ្នកស្រី Liz Sanders ប្រធាន​ស្រាវជ្រាវ​នៅ​មូលនិធិ​ក្រុម​ប្រឹក្សា​ព័ត៌មាន​ម្ហូប​អាហារ​អន្តរជាតិ​របស់​អាមេរិក (IFIC)។

គួរ​ដើរ​ចម្ងាយ​ប៉ុណ្ណា​ទើប​ឲ្យ​ស្រក​គីឡូ​បាន?

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អាមេរិក (CDC) បាន​ណែនាំ​ថា ដើម្បី​សុខភាព អ្នក​ត្រូវ​ចំណាយ​ពេល ២ ម៉ោង កន្លះ​ក្នុង​មួយ​សប្ដាហ៍ ហាត់​ប្រាណ​ជាមួយ​នឹង​សកម្មភាព​ល្មមៗ។ តែ​បើ​លំហាត់​ប្រាណ​ត្រូវ​ប្រើ​កម្លាំង​កាយ​ខ្លាំង អ្នក​គួរ​ហាត់​ត្រឹម ១ ម៉ោង ១៥ នាទី​ក្នុង​មួយ​សប្ដាហ៍។

ប៉ុន្តែ បើ​ចង់​ស្រក​គីឡូ អ្នក​ត្រូវ​ដើរ​ច្រើន​ជាង​នេះ។ "គ្រាន់​តែ​ដើរ ១៥ ទៅ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ មិន​អាច​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​ទេ"។ នេះ​បើ​តាម​ការ​អះអាង​របស់​វេជ្ជបណ្ឌិត James O. Hill ប្រធាន​មជ្ឈមណ្ឌល​ចំណី​អាហារ​មនុស្ស​នៃ​សាកលវិទ្យាល័យ Colorado ។ លោក​ថា ត្រូវ​ហាត់​ប្រាណ ឬ​ដើរ​រយៈ​ពេល ១ ម៉ោង បើ​សិន​អ្នក​ចង់​ស្រក​គីឡូ។

អត្ថប្រយោជន៍​នៃ​ការ​ដើរ

ទម្ងន់​រាងកាយ កើត​ពី​ខ្លាញ់ និង​សាច់ដុំ។ ការ​ដើរ មាន​ប្រយោជន៍​ដល់​សុខភាព ព្រោះ​វា​អាច​រំលាយ​ខ្លាញ់ និង​រក្សា​ម៉ាស​សាច់ដុំ។ ការ​ស្រាវជ្រាវ​នៅ​ក្នុង​ទស្សនាវដ្ដី​របស់​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​រក​ឃើញ​ថា នៅ​ពេល​បុរស​កាត់​បន្ថយ​ការ​ដើរ​ក្នុង​រយៈ​ពេល ២ សប្ដាហ៍ ពួកគេ​បាត់​បង់​ម៉ាស​សាច់ដុំ​នៅ​ក្នុង​ជើង​ពួកគេ ហើយ​ឡើង​ខ្លាញ់។ ការ​ដើរ ក៏​ជួយ​ផង​ដែរ​ដល់​តុល្យភាព​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​សម្ពាធ​ឈាម រក្សា​ម៉ាស​ឆ្អឹង ជួយ​ឲ្យ​អារម្មណ៍​ល្អ ការ​ពារ​បេះដូង និង​កាត់​បន្ថយ​ឱកាស​កើត​មហា​រីក

ហេតុ​អី​គ្រាន់​តែ​ដើរ​សោះ អាច​ជួយ​ឲ្យ​ស្រក​គីឡូ​បាន?

ការ​ដើរ អាច​ជួយ​អ្នក​ឲ្យ​ស្រក​គីឡូ លុះ​ត្រា​តែ​អ្នក​មាន​​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ទន្ទឹម​គ្នា​ដែរ។ ដើរ​រយៈ​ពេល ១ ម៉ោង ក្នុង​មួយ​ថ្ងៃ មិន​អាច​កាត់​បន្ថយ​ទម្ងន់​បាន​ច្រើន​នោះ​ទេ។ បើ​អ្នក​ចង់​ស្រក​បន្ថែម​ទៀត គួរ​បន្ថែម​រយៈពេល​ដើរ​ឲ្យ​បាន​ច្រើន​ជាង​នេះ៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម