ក្រោយ Cech របួស អ្នក​ចាំ​ទី​ចំណូល​ថ្មី​ចង់​ក្ដោប​ឱកាស​ឲ្យ​បាន

  • 2018-10-01 11:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ចំណូល​ថ្មី​របស់ Arsenal កីឡាករ Bernd Leno ក្នុង​ថ្ងៃ​នេះ ថា អវត្តមាន​របស់ Petr Cech ធ្វើ​ឲ្យ​ខ្លួន​មាន "ឱកាស"។

កីឡាករ​បាន​និយាយ​ថា៖ "នៅ​ពេល​នេះ Petr រង​របួស​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​នឹង​រង​របួស​យូរ​ប៉ុណ្ណា​ទេ។ ការណ៍​នេះ​បើក​ផ្លូវ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ក្នុង​ការ​លេង​បាន​ច្រើន​ប្រកួត​ជាង​មុន ហើយ​បង្ហាញ​សមត្ថភាព​របស់​ខ្ញុំ​ឲ្យ​អ្នក​ចាត់​ការ​ឃើញ។ ដូច្នេះ​នេះ​គឺ​ជា​ឱកាស​ធំ​ណាស់​សម្រាប់​ខ្ញុំ"។

អ្នក​ចាំ​ទី Leno បាន​បន្ត៖ "វា​មិន​មែន​បាន​ន័យ​ថា ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ Cech របួស​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ឡើយ​ពេល​ឃើញ​គេ​របួស​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា អវត្តមាន​របស់ Cech ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ច្រើន​ជាង​មុន ហើយ​ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ចាប់​យក​ឱកាស​ទាំង​នេះ"។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្នុង​ប្រកួត​ប៉ះ Watford នៅ​វគ្គ​ទី ២ កីឡាករ Leno បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ ក្នុង​ប្រកួត Premier League របស់​ខ្លួន ក្រោយ​ត្រូវ​បាន​ផ្លាស់​ចូល​ជំនួស Cech ដែល​រង​របួស​សរសៃ​ពួរ។ កីឡាករ​ត្រូវ​បាន​គេ​មើល​ឃើញ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ប្រកួត​នោះ។

តាំង​ពី​ចូល​រួម​ជាមួយ Arsenal កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​កន្លង​​ទៅ អ្នក​ចាំ​ទី Leno មាន​តួនាទី​ត្រឹម​អ្នក​ចាំ​ទី​ដៃ​ទី ២ របស់​ក្លឹប ខណៈ​តំណែង​អ្នក​ចាំ​ទី ១ នៅ​បន្ត​ស្ថិត​នៅ​កណ្ដាប់​ដៃ Cech។ មុន​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ប៉ះ Watford កីឡាករ​បាន​លេង​ក្នុង​ប្រកួត​ផ្លូវ​ការ​តែ​ ២ លើក​ប៉ុណ្ណោះ មួយ​ក្នុង Europa League ហើយ​មួយ​ទៀត​នៅ​ក្នុង​ League Cup៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី