ហត់នឿយ គេង​មិនគ្រប់គ្រាន់​ មាន​វិធី​ថ្មីមួយ​អាច​តេស្ត​រកឃើញ

  • 2018-10-02 02:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ពិធី​ជប់​លៀង​ ទទួល​ទាន​ជាតិ​ស្រវឹង​ គេង​មិន​គ្រប់គ្រាន់​នៅ​ថ្ងៃ​ធ្វើការ​ ស្ថានភាព​ទាំង​នេះ​ហាក់​ទៅ​ជា​សាមញ្ញ​ទៅ​ហើយ​ សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​។

អ្នក​ស្រាវជ្រាវ​ជាច្រើន​ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណេក​ (Sleep Research Center) ពី​សកលវិទ្យាល័យ​​​ Surrey របស់​ចក្រភពអង់គ្លេស​ បាន​ប្រើ​ Machine learning algorithm ដែលមាន​សមត្ថភាព​បង្ហាញ​សញ្ញា​ការ​គេង​មិន​គ្រប់គ្រាន់​​។ លទ្ធផល​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ដល់​ទៅ​ ៩២% ជាមួយ​នឹង​ការ​សាកល្បង​ពី​គំរូ​ឈាម​ អ្នក​គេង​បាន​គ្រប់គ្រាន់​ និង​មិន​គ្រប់គ្រាន់​។

លោក Simon Archer ជា​សាស្ត្រាចារ្យ​ផ្នែក​ Molecular Biology of Sleep នៅ​សកលវិទ្យាល័យ​ Surrey បាន​បញ្ជាក់ថា ការ​សាកល្បង​ប្រើ​ Machine learning algorithm ​បង្កើត​ជា​ឧបករណ៍​ពិនិត្យ​ស្វ័យប្រវត្តិ​ អាច​សម្គាល់​ថា​តើ​ នរណា​ម្នាក់​អត់​ងងុយ​ និង​មិន​សម​នឹង​បំពេញ​ការងារ​សំខាន់ៗ​ (គ្រោះថ្នាក់​)។

ឧបករណ៍​ Machine Learning បាន​វិភាគ​គំរូ​ឈាម​ ពី​អ្នក​ចូលរួម​ដែល​បាន​សម្រាក​គ្រប់គ្រាន់​ និង​អត់​ងងុយ​មួយ​យប់​។ យ៉ាងណាមិញ​ ការ​ស្រាវជ្រាវ​នេះ​ ត្រូវការ​ពេលវេលា​បន្ថែម​ ដើម្បីទទួល​បាន​លទ្ធផល​​កាន់​តែ​ទូលំទូលាយ​ជាង​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន