Mbappe អាចឈ្នះពាន Golden Boy ម្ដងទៀតសម្រាប់ឆ្នាំ២០១៨

  • 2018-10-01 22:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe របស់ Paris Saint Germain មានឈ្មោះក្នុងបញ្ជីប្រជែងពានកីឡាករយុវជនឆ្នើមប្រចាំឆ្នាំGolden Boy សារជាថ្មីសម្រាប់ឆ្នាំ២០១៨នេះ។

Trent Alexander-Arnold របស់ Liverpool និង Phil Foden របស់ Manchester City សុទ្ធតែមានឈ្មោះក្នុងចំណោមកីឡាករវ័យក្មេង៤០នាក់ដើម្បីដណ្ដើមពានខាងលើ។ Golden Boy បង្កើតឡើងដោយទស្សនាវដ្ដីអ៊ីតាលី Tuttosport នៅក្នុងឆ្នាំ២០០៣ ហើយផ្ដល់ឲ្យកីឡាករវ័យក្មេងក្នុងទ្វីបអឺរ៉ុបមានអាយុក្រោម២១ឆ្នាំ។

បន្ទាប់ពីមានគុណសម្បត្តិជួយបារាំងឈ្នះ World Cup នៅរុស្ស៊ីខ្សែប្រយុទ្ធ Mbappe អាចក្លាយជាកីឡាករដំបូងដែលឈ្នះពាននេះ២ដង ក្រោយរូបគេបានលើកម្ដងរួចមកហើយកាលពីឆ្នាំទៅ។ Neymar, Edinson Cavani, Lionel Messi, Wayne Rooney និង Paul Pogba សុទ្ធតែធ្លាប់ឈ្នះ Golden Boy កាលពីអតីតកាល៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន