ចាន់ វឌ្ឍនាកា ​ត្រលប់​ចូល​ជម្រើស​ជាតិ​វិញ ​ត្រៀម​ប៉ះ​ទីម័រ

  • 2018-10-02 01:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម​ទីម័រ​ខាង​កើត​នៅ​សប្ដាហ៍​ក្រោយ​ហើយ។

ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​វត្តមាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ត្រលប់​ចូល​ជម្រើស​ជាតិ​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​កាល​ប៉ះ​ជាមួយ​ក្រុម​ម៉ាឡេស៊ី។ ដោយ​ឡែក ​ប្រាក់ មុន្នីឧត្តម ​ក៏​មាន​ឈ្មោះ​ផង​ដែរ ​អម​ជាមួយ កែវ សុខផេង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ខ្សែ​បម្រើ​ខ្មែរ-បារាំង​ គួច ដានី ក៏​មាន​ឈ្មោះ​ដែរ។ ដោយ​នេះ​អាច​និយាយ​បាន​ថា ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​មាន​កីឡាករ​ជួរ​មុខ​ទាំង​៣​នាក់​មក​វិញ​ហើយ។ ខណៈដែលកីឡាករដទៃទៀត មិនមានការប្រែប្រួលច្រើននោះទេ ដោយប្រធានក្រុម គួច សុកុម្ភៈ ក៏មានឈ្មោះ​ក្នុង​បញ្ជី​នេះ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម