រិន​ សារ័ត្ន​ ត្រៀម​ខ្លួន​រួចហើយ​សម្រាប់​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ One Championship​ លើក​ទី៥​

  • 2018-10-02 03:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា​ រិន​ សារ័ត្ន​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី៥​ នៃ​កម្មវិធី​លំដាប់​ពិភពលោក​ One Championship​ នៅ​ឯ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី៦​ តុលា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ។​

កីឡាករ រិន សារ័ត្ន

រិន​ សារ័ត្ន​ ប្រាប់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ដំណឹង​តាំង​ពី​ចុង​ខែ​កក្កដា​រួច​មក​ថា​នឹង​បាន​ឡើង​ប្រកួត​ ខ្លួន​ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ សម្រាប់​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​លើក​នេះ​ គឺ​បាន​ល្អ​ និង​មាន​រយៈពេល​ប្រហែល​ជាង​១ខែ​ផង​ដែរ។​

កីឡាករ រិន សារ័ត្ន

ទាំង​កម្លាំង​ និង​ស្នៀត​ប្រយុទ្ធ​ ក្បាច់​ឃ្លេ​ គឺ​អាច​ថា​ត្រៀម​បាន​ល្អ​ ហើយ​រំពឹង​នឹង​ធ្វើ​បាន​ល្អ​ជា​ថ្មី​ទៀត​ដូច​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដែល​ធ្លាប់​ឈ្នះ​អញ្ចឹង។​ អ្វី​ដែល​បារម្ភ​នោះ​គឺ​ខ្លាច​ចាញ់​កម្លាំង​ដៃគូ​បន្តិច​នៅ​ទឹក​ទី១​ ប៉ុន្តែ​ឲ្យ​តែ​អាច​ទប់​ពី​ការ​ចូល​ចាប់​ ឬ​ចូល​វាយ​នៅ​ទឹក​នេះ​បាន​ហើយ​ មិន​សូវ​ជា​បញ្ហា​នោះ​ឡើយ​នៅ​ទឹក​បន្ទាប់​ទៀត​ ព្រោះ​ស្នៀត​ប្រយុទ្ធ​ក្បាច់​ឃ្លេ​គឺ​ប្រហាក់ប្រហែល​គ្នា​អាច​ស៊ីសង​បាន។​

កម្មវិធីប្រកួតនៅ​ One Championship

រិន​ សារ័ត្ន​ ជា​អ្នក​ប្រដាល់​ក្បាច់​គុន​ចម្រុះ​របស់​កម្ពុជា​ស្ថិត​នៅ​ក្នុង​ក្លឹប​ Cambodian Top Team​ គេ​នឹង​ត្រូវ​ចាកចេញ​ទៅ​ប្រទេស​ថៃ​ថ្ងៃ​នេះ​ហើយ​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ One Championship។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ធ្លាប់​បង្ហាញ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ One Championship​ ៤ដង​មក​ហើយ​ គឺ​ឈ្នះ​២​ និង​ចាញ់​២ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម