ថៅកែហាងស៊ុបស្រស់សង្ហា កំពុងធ្វើឲ្យនារីៗឈ្លក់វង្វេងខ្លាំង (វីដេអូ)

  • 2018-10-02 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​លក់​ស៊ុប​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​នារីៗ​ជាច្រើន​ឈ្លក់​វង្វេង​យ៉ាង​ខ្លាំង ដោយសារតែ​មាន​រូបរាង និង​ផ្ទៃមុខ ក៏​ដូច​ជា​ស្នាម​ញញឹម ស្រស់​ស្អាត​ប្រៀប​ដូច​ជា​តារា​ម៉ូដែល​អីចឹង។

បុរស​ដែល​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​រូប​នេះ គឺ​ជា​ម្ចាស់​ហាង​ស៊ុប​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង Chengdu ខេត្ត Sichuan។ ពី​មុន​មក រូបគេ​ធ្លាប់​ធ្វើ​ជា​តារា​ម៉ូដែល មុន​ពេល​បើក​ហាង​ស៊ុប​ខាង​លើ។ មិនតែប៉ុណ្ណោះ បុរស​សង្ហា​រូប​នេះ​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា «ម្ចាស់​ហាង​ស៊ុប​សង្ហា​បំផុត​នៅ​ទីក្រុង Chengdu» កាល​ពី​ខែ​សីហា ផង​ដែរ។

យ៉ាងណាមិញ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​បែប​លេង​សើច​ថា «ខ្ញុំ​ត្រូវ​តែ​លាចាក​ពី​ការងារ​របស់​ខ្ញុំ ដើម្បី​ទៅ​ធ្វើ​ការ​ឲ្យ​គាត់​វិញ»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង