ទស្សនារូបភាព និងការសម្ដែងក្បាច់រាំប្លែកៗក្នុងមហោស្រពភាពយន្តកូរ៉េ

  • 2018-10-02 04:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តកូរ៉េ នៅរោងភាពយន្ត Prime Cineplex ក្រៅពីបង្ហាញទស្សនីយភាពវីដេអូភាពយន្តល្បីៗ​របស់កូរ៉េខាងត្បូង ក៏បង្កើតឱកាសឱ្យយុវជនបង្ហាញក្បាច់រាំ K-Pop លើឆាកយ៉ាងកក្រើក។

រូបភាព តារាK-Pop Miso ឡើងសម្ដែង

ក្នុងនោះមានក្រុមយុវជនខ្មែរ ១០ ក្រុមបានមកបង្ហាញសមត្ថភាពរាំយ៉ាងពិសេសជាមួយកាយវិការ និងក្បាច់រាំប្លែកៗ ទទួលបានសំឡេងគាំទ្រពីយុវវ័យក្មេងៗជាច្រើន ជំរុញឱ្យកម្មវិធីមហោស្រពភាពយន្តកូរ៉េម្តងនេះកក្រើកក្នុងទីក្រុងភ្នំពេញ រយៈពេល៣ ថ្ងៃពេញតែម្តង។

ក្រុមយុវជនចូលរួមសម្ដែងក្បាច់រាំ K-Pop

តំណាងរោងភាពយន្ត Prime Cineplex បានប្រាប់ឱ្យដឹងថា កម្មវិធីមហោស្រពភាពយន្តកូរ៉េ ទទួលបានជោគ​ជ័យ​លើស​ពី​ការរំពឹងទុក ពិសេសការបង្ហាញសមត្ថភាពរបស់យុវជនខ្មែរ ធ្វើឱ្យគណៈកម្មការ និងជនជាតិកូរ៉េ​ដែលចូលរួមទស្សនា ស្ងើចសរសើរពីការបើកទូលាយ រីករាយសប្បាយចិត្តរបស់យុវវ័យជំនាន់ថ្មី៕

គណៈកម្មការ ទស្សនាក្បាច់រាំរបស់ក្រុមរាំ K-Pop ខ្មែរ

ចង់ដឹងថាទិដ្ឋភាពការសម្ដែងក្បាច់រាំ នេះយ៉ាងណា តោះទស្សនាវីដេអូ Highlight ខាងក្រោម៖

អត្ថបទ៖ Sunny