ចប់! មុខមាត់ពិតគ្មានក្រែមម្ស៉ៅរបស់ BTS ត្រូវ​ Jungkook បង្ហាញ​ខ្ទេច​គ្មានសល់​តាមរយៈស្នាដៃវីដេអូថ្មី

  • 2018-10-02 05:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ពៅ​គេ​របស់​ BTS តែង​បង្ហាញ​ស្នាដៃ​កាត់ត​វីដេអូ​​ជូន​អ្នក​គាំទ្រ​កម្សាន្ត​ចិត្ត​​ជារឿយៗ ហើយ​ម្សិលមិញ​ លោក​បាន​វិល​មក​ម្ដងទៀត នាំទាំង​វីដេអូ​ថ្មី​កាន់​តែ​ពិសេស​ ពី​សមាជិក BTS ទាំង​អស់។

នៅ​ថ្ងៃ​ទី​ ០១ ខែ​តុលា​ Jungkook បាន​បង្ហោះ​វីដេអូ GCF (Golden Closet Film) មួយ​ថ្មី​ពេល​ក្រុម​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Newark រដ្ឋ New Jersey សហរដ្ឋអាមេរិកកាល​ពី​ពេល​ថ្មីៗ​នេះ។ ខុស​ពី​វីដេអូ​មុនៗ លើក​នេះ​ Jungkook បាន​ផ្ដិត​យក​សកម្មភាព​សមាជិក​ទាំង​អស់​ នៅ​ពេល​ញ៉ាំ​បាយ ការ​ហាត់​សម​សម្រាប់​ត្រៀម​ក្នុង​ការ​ប្រគំតន្ត្រី ពេល​សម្រាក​ និង​សកម្មភាព​ផ្សេង​ទៀត។

ក្រៅ​ពី​ថត​បាន​សកម្មភាព​ពិតៗ​ទាំង​នោះ​ហើយ​ វីដេអូ​រយៈ​ពេល​ជាង​ ១៦ នាទី​នេះ​ក៏​បង្ហាញ​ច្បាស់ៗ​ពីមុខពិតៗ​មិន​​ប្រើ​ក្រែម​ម្ស៉ៅ​របស់​សមាជិក​ទាំង​ ៧​ដែរ។ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ ថា​តើ​វីដេអូ​ស្នាដៃ​ថត​ និង​កាត់ត​ផ្ទាល់​ពី​សមាជិក​ពៅ​គេ​ Jungkook ល្អមើល​យ៉ាងណា​ ទស្សនា​ដូច​តទៅ៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី