សង្វៀន​ ONE រៀប​ចំ​ការ​ប្រកួតខ្សែក្រវាត់​ WBCលើកដំបូងចុងសប្តាហ៍នេះ

  • 2018-10-02 07:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​គុន​ចម្រុះ​ដ៏​ធំ​នៅ​អាស៊ី​ ONE Championship នឹង​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​សកល​ពិភព​លោក​ជា​លើក​ដំបូង​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ពេល​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ Srisaket Sor Rungvisai ដាក់​ខ្សែ​ក្រវាត់​វ៉ៃ​ការពារ​ទល់​នឹង​អ្នក​ដណ្តើម​​កីឡាករ​ម៉ិកស៊ីកូ​ Diaz នៅ​កីឡដ្ឋាន Impact Arena ក្នុង​ទី​ក្រុង​បាងកក ថ្ងៃ​ទី​៦ ខែ​តុលា។

Rungvisai (ឆ្វេង) និង Iran Diaz (ស្តាំ)

កីឡាករ​ម្ចាស់​ថៃ​ Rungvisai ដែល​ត្រូវ​ការពារ​ខ្សែក្រវាត់​បាន​និយាយ​ថា ៖«ក្រោយ​ហ្វឹកហាត់​ដិត​ដល់​មក​ ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​សម្រាប់​ថ្ងៃ​សៅរ៍​នេះ។ វ៉ៃ​ចំពោះ​មុខ​អ្នក​គាំទ្រ​ និង​ពលរដ្ឋ​ថៃ​ វា​ពិត​ជា​មហា​កិត្តិយស​សម្រាប់​ខ្ញុំ។ ខ្ញុំ​លះ​បង់​គ្រប់​យ៉ាង​ណា​ដើម្បី​ការពារ​ខ្សែក្រវាត់​ឲ្យ​បាន​សម្រេច។ ពេល​ពេល​វេលា​និយាយ​កន្លង​ហួស​ហើយ។ វា​ជា​ពេល​បង្ហាញ​កណ្តាប់​ដៃ។

អ្នក​លេង​កណ្តាប់​​ប្រាថ្នា​ខ្សែក្រវាត់​ WBC ជន​ជាតិ​ម៉ិកស៊ីកូ​ Iran Diaz បាន​លើក​ឡើង​ថា ៖«ខ្ញុំ​មិន​ហាត់​ខ្លាំង​ដូច​លើក​នេះ​ ព្រោះ​ដឹង​ថា ខ្សែក្រវាត់​សំខាន់​សម្រាប់​អាជីព​ខ្ញុំ។ ខ្ញុំ​ដឹង​ថា គេ​ (Rungvisai)​ជា​កំពូល​វីរបុរស​របស់​ថៃ​ តែ​ខ្ញុំ​ជឿ​លើ​កណ្តាប់​ដៃ​របស់​ខ្ញុំ​​ដែល​យក​ខ្សែក្រវាត់​ពី​គេ​បាន»។

ជើង​ខ្លាំង​ Rungvisai ធ្លាប់​ប្រកួត​បាន​៥១​ដង​ ក្នុង​នោះ​ឈ្នះ​៤៦ (ឈ្នះ​សន្លប់​​៤០​ដង) ស្មើ​១​ដង និង​ចាញ់​៤ ខណៈ​កីឡាករ​ម៉ិកស៊ីកូ​ Iran Diaz មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​ឡើយ​ដោយ​ធ្លាប់​ប្រកួត​បាន​​១៩​ដង​ក្នុង​នោះ​ឈ្នះ​១៤​ដង (ឈ្នះ​សន្លប់​៦​ដង)​ ស្មើ​៣​ដង និង​ចាញ់​២​ដង។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​សង្វៀន​ ONE រៀប​ចំ​ការ​ប្រកួត​ប្រដាល់​សកល​ បន្ទាប់​ពី​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១១៕

សកម្មភាព​បង្ហាញ​សាច់ដុំ​ចំពោះ​អ្នក​សារព័ត៌មាន​ការ​ប្រកួត​មក​ដល់ (រូបថត​ផ្តល់​ឲ្យរបស់ ONE)

អត្ថបទ៖ ជាន ចាន់រ៉ា