Sia ទិញ​រថយន្ត​ថ្មី​ថ្ងៃ​​កំណើត​គម្រប់​១៦​ឆ្នាំ ឲ្យ​​អ្នក​រាំ​ប្រកាច់ប្រកិន​របស់​ខ្លួន

  • 2018-10-02 08:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​អូស្ដ្រលី Sia បាន​ទិញ​រថយន្ត​ថ្មី​សន្លាង​មួយ​គ្រឿង ជា​កាដូ​ថ្ងៃ​កំណើត​គម្រប់​១៦​ឆ្នាំ​ដល់​អ្នក​រាំ​ប្រចាំ​ក្នុង​វីដេអូ​​ចម្រៀង​របស់​នាង​ឈ្មោះ Maddie Ziegler។ Maddie ចាប់​ផ្ដើម​ល្បី​ខ្លាំង​ ដោយ​បង្ហាញ​ខ្លួន​ក្នុង​បទ​ "Chandelier” ដោយ​បាន​រាំ​ចង្វាក់​បែប​ប្រកាច់ប្រកិន​ប៉ុន្តែ​គួរ​ឲ្យ​ទាក់​ទាញ។

Maddie
Maddie និង Sia ពេល​សម្ដែង​លើ​ឆាក

រថ​យន្ត​ដែល Sia ទិញ​ឲ្យ​អ្នក​រាំ​ជំនាញ​វ័យ​១៦​ឆ្នាំ​រូប​នេះ​ គឺ​រថយន្ត​ម៉ាក Audi Q3 មាន​តម្លៃ​ខ្ទង់​ ៣ ៣០០ដុល្លារ​អាមេរិក។ បន្ទាប់​មក​ Sia ក៏​បាន​បង្ហោះ​រូប​នាង​ឱប​ Maddie យ៉ាង​ស្អិត​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​សរសេរ​ Caption ថា "រីករាយ​ថ្ងៃ​កំណើត​ទៅ​ដល់​មនុស្ស​ពិសេស​របស់​ខ្ញុំ @MaddieZiegler”។

View this post on Instagram

A post shared by SIA (@siamusic) on

គូស​បញ្ជាក់​ថា Maddie ក្លាយ​ជា​បុគ្គល​សំខាន់​របស់ Sia ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ជា​ច្រើន​ដូច​ជា "Chandelier”, “Elastic Heart”, “The Greatest” ជា​ដើម។ ក្នុង​ថ្ងៃ​នោះ​ដែរ Maddie ក៏​បាន​បង្ហោះ​សារ​ដូច្នេះ​ថា "១៦​ឆ្នាំ​ល្មម ហើយ​ខ្ញុំ​ពិត​ជា​មិន​ចង់​ជឿ​ទេ​ថា​នេះ​ជា​រថយន្ត​របស់​ខ្ញុំ"។

នេះ​ជា​បណ្ដា​វីដេអូ​ចម្រៀង​ Sia ខ្លះៗ​ដែល Maddie បាន​ចូល​រួម​សម្ដែង៖

ប្រភព៖ News.com.au   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម