ដំណឹងបន្ទាន់! នៅថ្ងៃស្អែកចាប់ពីម៉ោង៦ព្រឹក អ្នករស់នៅភ្នំពេញ ត្រូវជិះវាងផ្លូវទាំង៣ខ្សែនេះ

  • 2018-10-02 09:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1307

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០នាទី សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េង ហួត បឹងស្នោរ ដើម្បីធ្វើការបូជានៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ បត់ស្ដាំតាមផ្លូវព្រះសីហនុ ទើបបត់ឆ្វេងតាមផ្លូវសុធារសឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី។

ដើម្បីសម្រួលដល់ពិធីដង្ហែសព ប្រព្រឹត្តទៅដោយរលូនតាមបែបសាសនា និងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវដង្ហែខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនដង្ហែសពបានបញ្ចប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខានក្នុងការធ្វើចរាចរណ៍ទៅមក ក្នុងរយៈពេលខ្លី៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ