Facebook ប្រកាស​មេ​ធំ Instagram ថ្មី ក្រោយ​អ្នក​ចាស់​លា​ឈប់​កាល​ពី​សប្តាហ៍​មុន

  • 2018-10-02 11:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​ប្រកាស​ជា​សាធារណៈ​នា​ដើម​សប្តាហ៍​នេះ​ថា​លោក Adam Mosseri នឹង​មក​កាន់​តំណែង​ជា​ប្រធាន​គ្រប់គ្រង​ Instagram បន្ត​ពី​ស្ថាបនិក​លោក Kevin Systrom និង Mike Krieger។

និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​លោក Systrom និង Krieger មាន​ប្រសាសន៍​ថា៖ "យើង​ពិត​ជា​រីករាយ​ក្នុង​ការ​ប្រគល់​តំណែង​ឲ្យ​ទៅ​ប្រធាន​ផលិតផល​ជាមួយ​នឹង​ការ​យល់ដឹង​យ៉ាង​ស៊ី​ជម្រៅ​នៃ​សារៈសំខាន់​របស់​បណ្តាញ​សង្គម​មួយ​នេះ"។ បុគ្គល​ទាំង​ពីរ​បាន​លា​ឈប់ ក្រោយ​ចំណាយ​ពេល​ជាង ៦ ឆ្នាំ​អំឡុង​ពេល Facebook ជះ​លុយ ១ ពាន់​លាន​ដុល្លារ​ទិញ​យក​នា​ឆ្នាំ ២០១២។

ថ្លែង​បញ្ជាក់​ពី​សាមី​ខ្លួន​លោក Mosseri ផ្ទាល់៖ "ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ជុំវិញ​ឱកាស​ដឹកនាំ​ Instagram”។ នា​ឆ្នាំ ២០០៨ បុរស​រូប​នេះ​បាន​ប្រលូក​ជាមួយ​បណ្តាញ​សង្គម​យក្ស​ជា​លើក​ដំបូង​ក្នុង​តំណែង​ជា Product Designer មុន​ពេល​មក​ក្លាយ​ជា​ប្រធាន​រចនា Mobile App ឲ្យ Facebook៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម