មក​ដឹង​ចំនួន​កីឡាករ​​អង់គ្លេស​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​ធំៗ​​ Premier Leagueក្នុង​រដូវ​កាល​ ២០១៨/១៩

  • 2018-10-02 12:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ ឬ Premier League គឺ​ជា​លីគ​មួយ​ដែល​មាន​កីឡាករ​ល្អៗ​ជា​ច្រើន​ មិន​ថា​កីឡាករ​ក្នុង​ស្រុក​ ឬ​កីឡាករ​មក​ពី​ក្រៅ​ប្រទេស​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​រដូវ​កាល​២០១៨/១៩នេះ មាន​កីឡាករ​បរទេស​យ៉ាង​ច្រើន​សន្ធឹក​ ខណៈ​កីឡាករ​សញ្ជាតិ​អង់គ្លេស​មាន​តែ​ ៣៣% ប៉ុណ្ណោះ​ក្នុង​ចំណោម​កីឡាករ​សរុប​៥៦៥​នាក់​។ ទាំង​នេះ​គឺ​ជា​ចំនួន​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដែល​មាន​នៅ​ក្នុង​ក្លឹបធំៗទាំង ៦៖

៦. Arsenal៖ មាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​សរុប ៤​នាក់​ ខណៈ​កីឡាករ​សរុប​ ២៦​នាក់។

៥. Manchester City៖ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ មាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​ ៧​នាក់ ហើយ​កីឡាករ​សរុប​ ២៩​នាក់។

៤. Chelsea៖ ក្លឹប​ដែល​ស្ថិត​នៅ​ទីក្រុង​ឡុងដ៍​នេះ​ មាន​វត្តមាន​កីឡាករ​សញ្ជាតិ​អង់គ្លេស ៧​នាក់ ឯ​កីឡាករ​សរុប​ ២៨​នាក់។

៣. Manchester United៖ ក្លឹប​រហស្សនាម​បិសាច​ក្រហម​នេះ​មាន​ចំនួន​កីឡាករ​សញ្ជាតិ​អង់គ្លេស​សរុប​៩​នាក់ ហើយ​កីឡាករ​សរុប​មាន​រហូត​ដល់​៣៥​នាក់។

២. Tottenham Hotspur៖ ក្រុម​ដែល​មាន​ប្រវត្តិ​ផលិត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ច្រើន​ជាងគេ​នេះ​មាន​ចំនួន​កីឡាករ​សញ្ជាតិ​ ៩​នាក់ ក្នុង​ចំណោម​កីឡាករ​សរុប​ ២៩​នាក់។

១. Liverpool៖ ក្លឹប​ដែល​កំពុង​ស្ថិត​នៅ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស​ មាន​កីឡាករ​ក្នុង​ស្រុក​ ១០​នាក់​ ហើយ​កីឡាករ​សរុប​ ២៩​នាក់៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី