អារម្មណ៍​ពិត​ ពី​អតីត​វិស្វករ​ Apple ម្នាក់​ គ្រា​លោក​ Steve Jobs ​ចំអន់​ការងារ​ដូច​សម្រាម

  • 2018-10-03 01:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ប្រតិកម្ម​បែប​ណា​ ពេល​ថៅកែ​ចំអន់​លទ្ធផល​ការងារ​របស់​អ្នក​?

វិស្វករ​ផ្នែក​កម្មវិធី​របស់​ Apple លោក​ Ken Kocienda បាន​ប្រឈម​ផ្ទាល់​ ពេល​បាន​​ចូលរួម​អភិវឌ្ឍន៍​ iPhone 4 ដែល​ខណៈ​ពេល​នោះ​ លោកទើប​មាន​អាយុ​ត្រឹម​ ១៦ ឆ្នាំ​ ស្ថិត​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

លោក Kocienda ត្រូវ​ទទួល​យក​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​​ Font ថ្មី​ ដើម្បី​នាំ​យក​លទ្ធផល​ល្អ​បំផុត​សម្រាប់​អេក្រង់​ Retina ថ្មី​របស់​ iPhone 4។ លោក​បាន​រៀបចំ​ គំរូ​ ៨ ផ្អែក​តាម​ Font Helvetica របស់​ iPhone ចាស់​ ប៉ុន្តែ​មាន​បញ្ហា​គំរូ​នីមួយ​ៗ ដោយ​មើល​ទៅ​ព្រាល​ មិន​ច្បាស់​។

ប្រតិកម្ម​របស់ Steve Jobs នៅ​ពេលនោះ៖ "ដោយ​បាន​សម្លឹង​មើល​អេក្រង់​ទូរសព្ទ​នីមួយៗ​ រួច​លើក​វ៉ែនតា​កញ្ចក់​មូល​ៗឡើង​លើ​ ហើយ​មើល​ម្តង​ទៀត​យ៉ាង​ជិត​ បន្ទាប់​មក​បាន​ទម្លាក់​វ៉ែនតា​ចុះ​វិញ​ ហើយ​ដាក់​ទូរសព្ទ​លើ​តុ​វិញ​។ ក្រោយ​មក លោក​បាន​បញ្ជាក់​ខ្ញុំ​មាន​ថង់ប្លាស្ទិកមួយក្នុង​ហោប៉ៅ​ ដើម្បី​សម្អាត​ការងារ​របស់​ខ្ញុំ​"។

ទីបំផុត​លោក Kocienda បាន​ស្វែងរក​ដំណោះស្រាយ​មួយ​ ដោយ​ប្រើ​ Font Helvetica Neue ដែល​លោក​ Jobs បាន​យល់ព្រម​។ អតីត​វិស្វករ​រូប​នេះ​បាន​និយាយ​ថា​ លោក​ទទួលបាន​​បទពិសោធន៍​​៖

១) ការ​ប្រតិកម្ម​បែប​កំហឹង​របស់​លោក​ Jobs ជារឿយៗ បាន​ជួយ​ច្រើន​ ព្រោះ​លោក​តែងតែ​មាន​ការ​ពន្យល់​ ពេល​ច្រានចោល​លទ្ធផល​ការងារ​ណា​មួយ​។

២) ការងារ​ថ្មី​ មិន​តែង​តែ​មាន​លទ្ធផល​ល្អ​នោះ​ទេ​ ប៉ុន្តែ​បើ​ធ្វើ​ដដែល​ឡើង​វិញ​ លទ្ធផល​ចុងក្រោយ​នឹង​គាប់​ប្រសើរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម