១៥សន្លឹក ភាពខុសគ្នារវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង

  • 2018-10-03 02:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ១៩៤៥ ប្រទេស​កូរ៉េ ត្រូវ​បាន​បែងចែក​ទៅ​ជា​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។ អស់​រយៈពេល​ជាង ៧០ឆ្នាំ​មក​ហើយ ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​នឹង​គ្នា។ ទើប​តែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ បាន​រៀបចំ​កិច្ចប្រជុំ​កំពូល និង​ព្រមព្រៀង​គ្នា​លើ​សកម្មភាព​រួបរួម​គ្នា​ជា​ច្រើន ដើម្បី​ជួយ​ប្រទេស​ទាំង​សង​ខាង​ឲ្យ​ទទួល​បាន​ចំណង​មិត្តភាព​ល្អ​នឹង​គ្នា​ឡើង​វិញ។

បើ​ទោះ​បី​ជា​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ជា​ប្រទេស​ជិត​ខាង​ក៏​ដោយ ប៉ុន្តែ​ការ​រស់​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ គឺ​ខុស​គ្នា​ទាំង​ស្រុង​តែម្ដង។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ទាំង ១៥សន្លឹក ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង កូរ៉េខាងជើង និង​កូរ៉េខាងត្បូង៖

#១ អ្នក​បង្ហាត់​បាញ់​កាំភ្លើង​ក្នុង​ទីក្រុង Pyongyang និង ទីក្រុង Seoul

#២ អ្នក​មក​លេង​ទឹក​នៅ​សួន​ទឹក Munsu Water Park ក្នុង​ទីក្រុង Pyongyang និង សួន​ទឹក Caribbean Bay Water Park ក្នុង​ទីក្រុង Seoul

#៣ បុគ្គលិក​ស្ថានីយ​ប្រេង​នៅ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង

#៤ មគ្គុទ្ទេសក៍​ទេសចរ​នៅ​លើ​កំពូល​អគារ Tower of the Juche Idea ក្នុង​ទីក្រុង Pyongyang និង អគារ 63 Building ក្នុង​ទីក្រុង Seoul

#៥ សិស្ស​ប្រុស​អាយុ ២៣ឆ្នាំ ក្នុង​ទីក្រុង Pyongyang និង សិស្ស​ប្រុស​អាយុ ២៤ឆ្នាំ ក្នុង​ទីក្រុង Seoul

#៦ មន្ត្រី​យោធា​កូរ៉េខាងជើង និង កូរ៉េខាងត្បូង នៅ​តំបន់​គ្មាន​យោធា DMZ

#៧ អ្នក​ដើរ​ផ្សារ​ក្នុង​ទីក្រុង Pyongyang និង ទីក្រុង Seoul

#៨ អ្នក​បើក​ទូក​ទេសចរ លើ​ទន្លេ Taedong River ក្នុង​ទីក្រុង Pyongyang និង លើ​ទន្លេ Han River ក្នុង​ទីក្រុង Seoul

#៩ កសិករ​កូរ៉េខាងជើង និង កូរ៉េខាងត្បូង

#១០ ស្ត្រី​កូរ៉េខាងជើង ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​យោធា និង បុរស​កូរ៉េខាងត្បូង ក្នុង​ការ​តវ៉ា​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ

#១១ កម្មករ​រោងចក្រ​កូរ៉េខាងជើង ក្នុង​ទីក្រុង Wonsan និង​កូរ៉េខាងត្បូង ក្នុង​ទីក្រុង Chuncheon

#១២ សិស្ស​ស្រី​កូរ៉េខាងជើង ក្នុង​ថ្នាក់រៀន​កុំព្យូទ័រ នៃ​មជ្ឈមណ្ឌល Sci-tech Center ក្នុង​ទីក្រុង Pyongyang និង សិស្ស​ស្រី​កូរ៉េខាងត្បូង ក្នុង​ថ្នាក់​រៀន​កុំព្យូទ័រ នៃ​សកលវិទ្យាល័យ Yonsei University ក្នុង​ទីក្រុង Seoul

#១៣ បុគ្គលិក​សួន​ទឹក Munsu Water Park ក្នុង​ទីក្រុង Pyongyang និង បុគ្គលិក​សួន​ទឹក One Mount Water Park ក្នុង​ទីក្រុង Gyeonggi-do

#១៤ កម្មករ​រោងចក្រ​កូរ៉េខាងជើង ផលិត​ឧបករណ៍​ធ្មេញ ក្នុង​ទីក្រុង Pyongyang និង កម្មករ​រោងចក្រ​កូរ៉េខាងត្បូង ផលិត​សម្ភារៈ​វេច​ខ្ចប់ ក្នុង​ទីក្រុង Chuncheon

#១៥ សិស្ស​ស្រី​កូរ៉េខាងជើង អាយុ៩ឆ្នាំ អបអរ​ទិវា​កុមារ ក្នុង​ទីក្រុង Pyongyang និង ក្មេង​ស្រី​អាយុ ១០ឆ្នាំ នៅ​កម្មវិធី​បង្ហាញ​ម៉ូដ Seoul Fashion Week

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម