អ្នកសំបូរសាច់ កុំពិបាកចិត្តច្រើន ដឹងរបៀបញ៉ាំ២នេះហើយ ដើម្បីត្រៀមស្គមនឹងគេ

  • 2018-10-03 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​អ្នក​ធាត់​ទេ ទើប​យល់​ច្បាស់​អារម្មណ៍​ដែល​ឃ្លាន​ហើយ តែ​ខំ​ទប់​ចិត្ត​មិន​ហ៊ាន​ញ៉ាំ​អាហារ​ដែល​ខ្លួន​ធ្លាប់​ចូលចិត្ត។ មាន​វិធីហូបប្រភេទ​បន្លែ​ម្យ៉ាង ដែល​អាច​ជួយ​ឲ្យ​អ្នក​ធាត់​លែង​មាន​អារម្មណ៍​ ថាកាល​បើ​ដល់​កម្រិត​មួយ​ហើយ គឺ​ងាយ​ឡើង​គីទ្បូ​បន្ត​ជាង​អ្នក​ធម្មតា ​ទោះ​ញ៉ាំ​​តិច ឬ​ច្រើន​។ សូម​ឈប់​ស្រ្តេស ដោយសារ​តែ​គិត​ច្រើន រឿង​​មាន​របស់​ញ៉ាំ​ហើយ ​ក៏​ប៉ុន្តែ​នៅ​តែ​ពិបាក។

សូមមក​ដឹង​របៀប​ក្នុង​ការ​ញ៉ាំ​ដំឡូង​ផ្អែម​ ២​ចំណុច ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម និង​អាច​មាន​រាង​តូច​វិញ​បាន។

១. អ្នក​អាច​ញ៉ាំ​ដំឡូង​ផ្អែម​ នៅ​ពេល​ព្រឹក​បាន

ឆ្លង​កាត់​រយៈ​ពេល​មួយ​យប់​ក្រពះ ពោះវៀន​អ្នក​ត្រូវ​ការ​បញ្ចេញ​ជាតិ​ពុល​មក​ក្រៅ។ នៅ​ពេល​នេះ​ហើយ ដែល​អ្នក​គួរ​តែ​ពិសា​ដំឡូង​ផ្អែម ព្រោះ​នៅ​ក្នុង​នោះ​មាន​ជាតិ​សរសៃ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​ឡាយ​តាម​រយៈ​លាមក។

ដូចនេះ អ្នក​នឹង​អាច​មាន​រាង​ស្គម​បាន ក្រោយ​បញ្ចេញ​កាក​សំណល់​ចាស់​អស់​ពី​ខ្លួន។

២. គ្រប់គ្រង​បរិមាណ​ឲ្យ​បាន​ត្រឹមត្រូវ

នៅ​ពេល​ដែល​អ្នក​បរិភោគ​ដំឡូង​ផ្អែម អ្នក​គួរ​តែ​គ្រប់គ្រង​បរិមាណ​ឲ្យ​បាន​ច្បាស់​លាស់។​ ព្រោះ​បើ​អ្នក​បរិភោគ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​អ្នក​ទៅ​ជា​មិន​ស្រួល ប៉ុន្តែ​បើ​ញ៉ាំ​តិច​ពេក នឹង​មិន​អាច​ធ្វើ​ឲ្យ​ជាតិ​សរសៃ​ក្នុង​នោះ​បញ្ចេញ​សមត្ថភាព​បាន។ ដូចនេះ ក្នុង​មួយ​ថ្ងៃ អ្នក​អាច​បរិភោគ​ ចំនួន​២មើម បាន​ហើយ ទើប​អាច​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន។

ដូចនេះ អ្នក​អាច​ពិសា​តាម​របៀប​នេះ ដើម្បី​អាច​រក្សា​រាង​អ្នក​បាន​ស្អាត៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា