Apple លួច​ដោះ​ស្រាយ​ស្ងាត់ៗ​បញ្ហា​សាក​ថ្ម​អត់​ចូល​លើ iPhone XS

  • 2018-10-03 03:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple មិន​បាន​​​ឆ្លើយ​តប​ជា​សាធារណៈ​អំពី​បញ្ហា​ដែល​ iPhone XS មួយ​ចំនួន​សាក​ថ្ម​មិន​ចូល​នោះ​ទេ។ ​ប៉ុន្តែ​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​​បញ្ចេញ​កំណែ​ទម្រង់​ iOS 12.1 Beta 2 ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​សាក​ថ្ម​នេះ។

​បញ្ហា​នៃ​ការ​សាក​ថ្ម​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ឧបករណ៍​ដែល​ជួប​បញ្ហា​នេះ​មិន​អាច​សាក​ថ្ម​ចូល​នោះ​ទេ​ ប្រសិន​បើ​សាក​ថ្ម​ពេល​អេក្រង់​កំពុង​បិទ ប៉ុន្តែ​ប្រសិន​បើ​ដាស់​អេក្រង់​ឲ្យ​ភ្លឺ​នោះ​នឹង​​អាច​សាក​ថ្ម​ចូល​វិញ​បាន​ធម្មតា។

ការ​បញ្ចេញ​ iOS 12.1 Beta 2 នេះ​បញ្ជាក់​ថា​នេះ​ជា​បញ្ហា​ដែល​ទាក់​ទង​នឹង​ផ្នែក​ Software នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ មិន​មែន​បញ្ហា​លើ​ Hardware នៃ​ឧបករណ៍​ឡើយ។ គួរ​ដឹង​ថា​ក្រៅ​ពី​បញ្ហា​នេះ​ iPhone XS ក៏​កើត​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ ដូច​ជា​កាមេរ៉ា​ខាង​មុខ​ថត​រូប​ផ្ទៃ​មុខ​រលោង​ខុស​ពី​ធម្មតា និង​បញ្ហា​លើ​សេវា​ទូរសព្ទ ឬ Wi-Fi ជា​ដើម៕​​ ​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម