កីឡដ្ឋាន​ Spurs ថ្មី​ឈាន​ដល់​ដំណាក់កាល​ក្រាល​ស្មៅ​

  • 2018-10-03 08:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ថ្មី​របស់​ Tottenham Hotspur ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​ក្បែរ​គ្នា​នឹង​កីឡដ្ឋាន​ចាស់​នោះ​ បាន​ឈាន​ដល់​ដំណាក់កាល​ក្រាល​ស្មៅ​ហើយ​ និង​រំពឹង​ថា​អាច​បញ្ចប់​ការ​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

តាម​ផែន​ការ​កីឡដ្ឋាន​ខាង​លើ​ត្រូវ​បញ្ចប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ មក​ម្ល៉េះ​ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​បច្ចុប្បន្ន​ដោយ​សារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​មាន​ការ​យឺតយ៉ាវ។​ កីឡដ្ឋាន​ White Hart Lane ថ្មី​​បាន​ចំណាយ​ការ​សាងសង់​ជិត​១​ពាន់​លាន​ផោន​ គឺ​ប្រមាណ​ ៨៥០​លាន​ផោន។​

Spurs មិន​ទាន់​ប្រាកដ​ថា​នឹង​ប្រើប្រាស់​កីឡដ្ឋាន​នេះ​ ​នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​គឺ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ដែរ ដូច្នេះ​មុន​ឆ្នាំ​ថ្មី​មក​ដល់​ក្លឹប​ត្រូវ​យក​ Wembley ធ្វើ​ជា​ទឹកដី​បណ្ដោះ​អាសន្ន​តទៅ​ទៀត​។

គួរ​បញ្ជាក់​ថា​កីឡដ្ឋាន​ថ្មី​របស់​ Spurs អាច​រំកិល​ទីលាន​​២​ផ្សេង​គ្នា​បាន​ដោយ​មួយ​ជា​ទីលាន​បាល់ទាត់​ ហើយ​មួយ​ទៀត​គឺ​ជា​ទីលាន​បាល់​ឱប​។ ការ​ប្រកួត​កម្មវិធី​ NFL ដ៏​ធំ​របស់​បាល់​ឱប​​នឹង​ប្រើប្រាស់​កីឡដ្ឋាន​នេះ​រៀបចំ​ការ​ប្រកួត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម