កាដូក្ដៅៗ! សម្ដេចឲ្យពលរដ្ឋជិះឡានក្រុងថ្មី Free ទៅលេងស្រុកមិនបាច់អស់លុយ

  • 2018-10-03 11:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 160

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ក្នុងនោះ ១២០ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនទៅមកតាមបណ្ដាខត្ត ដោយមិនបង់ប្រាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើតាម​ប្រសាសន៍ដឹកនាំដ៏ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

១. សម្រាប់​ប្រជាពលរដ្ឋនៅ​រាជធានីភ្នំពេញ​ ​រដ្ឋបាល​រាជធានីភ្នំពេញ​ ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ ៩៥គ្រឿង​ រយៈពេល​ ០៣ថ្ងៃ​ ពីថ្ងៃទី​ ០៨ ដល់​ទី១០​ ខែតុលា​ ​ឆ្នាំ​២០១៨​។

២. សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀប​ចំ​រថយន្ត​ក្រុង​ ១២០​គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត និង​ពីបណ្ដាខេត្ត​មក​រាជធានីភ្នំពេញ​រយៈពេល​ ០៦ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ០៦ ដល់​ ១១ខែតុលា​ ឆ្នាំ២០១៨ ដោយ​ចេញ​ដំណើរ​ចាប់​ពីម៉ោង​ ៥ កន្លះព្រឹក។ ​

សូមអានលម្អិតបន្ថែម៖


អត្ថបទ៖ ស៊ិន សាវ៉េត