Valencia ចេញ​មុខ​បក​ស្រាយ ក្រោយ​ចុច​ Like លើ​រូប​ទាមទារ​ចង់​ដេញ Mourinho

  • 2018-10-03 13:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Antonio Valencia ក្នុង​ថ្ងៃ​នេះ បាន​ចេញ​មុខ​បក​ស្រាយ ក្រោយ​កីឡាករ​បាន​ចុច​លើ​ការ​បង្ហោះ​មួយ​ក្នុង Instagram ដែល​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចប់​តំណែង​លោក Jose Mourinho។

ក្នុង​ទំព័រ Twitter ផ្លូវ​ការ​របស់​ខ្លួន កីឡាករ​អេក្វាឌ័រ Valencia បាន​សរសេរ​ថា៖ "កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ចុច​ Like លើ​រូប​មួយ​ដោយ​មិន​បាន​មើល​បណ្ដា​អក្សរ​សរសេរ​នៅ​ពី​ក្រោម​រូប​នោះ។ អត្ថន័យ​នៃ​ការ​បង្ហោះ​នោះ មិន​មែន​ជា​ការយល់ឃើញរបស់ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​សុំទោស​ចំពោះ​ការ​ចុច Like នេះ"។

ខ្សែ​ការពារ​ស្លាប បាន​បន្ត៖ "ខ្ញុំ​គាំទ្រ​ទាំង​ស្រុង​នូវ​អ្នក​ចាត់​ការ និង​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ។ ពួក​យើង​នឹង​ខិត​ខំ​គ្រប់​យ៉ាង​ ដើម្បី​លេង​ឲ្យ​បាន​លទ្ធផល​ល្អ​ជាង​នេះ"។

នៅ​ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ក្លឹប​អេស្ប៉ាញ Valencia ក្នុង​លទ្ធផល ០ ទល់​នឹង ០ កីឡាករ​អេក្វាឌ័រ Antonio Valencia ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ចុច​ Like លើ​ការ​បង្ហោះ​មួយ​ក្នុង Instagram ដែល​ទាម​ទារ​ឲ្យ​លោក Mourinho ចាក​ចេញ​ពី​ក្លឹប Manchester United។

ការបង្ហោះក្នុង Instagram ដែល Valencia បានចុច Like (ការបង្ហោះមួយនេះត្រូវបានលុបចោលបាត់ហើយនៅពេលនេះ)

Manchester United បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ឡើយ ក្នុង​ដើម​រដូវ​កាល​ ២០១៨/១៩។ ក្លឹប​ទើប​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​កម្មវិធី League Cup ដោយ​ក្លឹប Derby County ហើយ​កំពុង​ឈរ​លេខ ១០ ក្នុង​តារាង​ Premier League មាន​ ១០ ពិន្ទុ (ឃ្លាត​ ៩ ពិន្ទុ​ពី​ក្លឹប Manchester City ដែល​កំពុង​ឈរ​កំពូល​តារាង)។ ក្នុង ៤ ប្រកួត​ចុង​ក្រោយ ក្លឹប​បិសាច​ក្រហម​មិន​ស្គាល់​ឡើយ​ពាក្យ​ថា​ឈ្នះ៕

ប្រភព៖ BBC | Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី