មាន​ដឹង​ថា​រុក្ខជាតិ​អ្វី​ខ្លះដែលត្រូវបានដាំ​មុន​គេ​តាំង​ពី​ការ​កកើត​មនុស្ស​ទេ?

  • 2018-10-03 13:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុងពេលជាង ១​ម៉ឺន​ឆ្នាំ​មុន​ មនុស្សបាន​ធ្វើ​ការ​ផ្សាំ​គ្រាប់​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ព្រៃ​ដើម្បី​បង្ក​បង្កើន​ផល​ជាលើកដំបូង នៅ​ភូមិ​ឋានដែលពួកគេរស់​នៅ​ ក្នុង​តំបន់​Mesopotamia​(បច្ចុប្បន្ន​នៅ​ប្រទេស​មជ្ឈិម​បូព៌ា​មួយ​ចំនួន​) ចន្លោះ​ទន្លេ​ Tigre និង​ Euphrates។

រុក្ខជាតិ​ដំបូង​គេ​ដែល​មនុស្ស​ជំនាន់​ដើម​បាន​ដាំ​នៅ​តំបន់​នោះ​មាន​ដូច​ជា​ អម្បូរ​ស្រូវ​សាលី​, Barley, Lentil និងអម្បូរ​សណ្ដែក​ Peas ជា​ដើម​។ ប្រភេទ​នៃ​រុក្ខជាតិ​ទាំង​នេះ​ក៏​ត្រូវ​បាន​ដាំ​នៅ​តាម​តំបន់​ផ្សេង​ទៀត​ដូច​ជា​ អាស៊ី​ខាង​កើត​ ទ្វីប​អាហ្វ្រិក​ ក៏​ដូច​ជា​នៅ​ទ្វីប​អាមេរិក​ទាំង​ខាង​ជើង​ និង​ទាំង​ខាង​ត្បូង​ផង​ដែរ​។ ចំណែក​ឯ​ស្រូវ​ និង​ដំឡូង​វិញ ក៏ស្ថិតក្នុងចំណោមរុក្ខជាតិដំបូងៗ​ត្រូវ​បាន​ដាំ​ដោយ​មនុស្ស​សម័យ​មុន​ដែរ​ ដោយ​ដើម​ស្រូវ​ត្រូវ​បាន​ដាំ​នៅ​ទ្វីប​អាស៊ី ឯ​ដំឡូង​វិញ​ដាំ​នៅ​ទ្វីបអាមេរិក​។

ក្រៅ​ពី​នេះ​ មនុស្ស​ក៏​បាន​ដាំ​ដំណាំ​ក្រៅ​ពី​ដំណាំ​សម្រាប់​ហូប​ដែរ ដែល​មាន​ដូច​ជា​ដើម​កប្បាស​សម្រាប់​ធ្វើ​ជា​សរសៃ​អំបោះ​ត្បាញ​សំលៀកបំពាក់​ ហើយ​ផ្កា​ Tulip សម្រាប់​ជា​ការ​លើក​សម្រស់​និង​លំអ​ខ្លួន៕

ប្រភព៖ National Geographic   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី