​ច្បាស់ទៅៗ​ Galaxy S10 នឹង​បំពាក់​កាមេរ៉ា​ដល់​ទៅ​បី​គ្រាប់​

  • 2018-10-04 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​លេច​លឺ​ជាច្រើន​ជុំវិញ​ Galaxy S10 របស់​ Samsung បំពាក់​កាមេរ៉ា​បី​គ្រាប់​ ហើយ​ពេល​នេះ​ របាយការណ៍​បន្ថែម​កាន់​តែ​ច្បាស់​ទៅ​ៗ។

បើ​តាម​វេបសាយ​ SamMobile លើក​ឡើង​ថា​ Samsung នឹង​ផ្តល់​កាមេរ៉ា​បី​គ្រាប់​ទៅ​កាន់​​ Galaxy S10។ កាមេរ៉ា​ទី​មួយ​ មាន​ Sensor 12 Megapixels, Aperture f/1.5-2.4 និង​ផ្តល់​មុំ​ទិដ្ឋភាព​ 78ដឺក្រេ​។ បន្ទាប់​គឺ​មាន​ Sensor 16 Megapixels, Aperture f/1.9 និង​ផ្តល់​មុំ​ទិដ្ឋភាព​ 123ដឺក្រេ​។ កាមេរ៉ា​ចុង​ក្រោយ​ មាន​ Sensor 13 Megapixels និង​ Aperture f/2.4។

បើ​ប្រៀប​នឹង​ iPhone XS, XS Max មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ​ 12 Megapixels ដោយ​មួយ​ជា​ប្រភេទ​ Wide-angle lens មាន​ Aperture f/1.8 និង​មួយ​ទៀត​ជា​ប្រភេទ​ Telephoto lens មាន​ Aperture f/2.4។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​របាយការណ៍​ បញ្ជាក់​ថា​ ជម្រើស​ 12 និង​ 13 Megapixels នឹង​មាន​មុខងារ​ Autofocus និង​ទប់​លំនឹង​ (Optical Image Stabilization) មក​ជាមួយ​ ប៉ុន្តែ​កាមេរ៉ា​ទំហំ​ 16 Megapixels មិន​មាន​មុខងារ​ទាំង​នេះ​នោះ​ទេ​។

ប្រព័ន្ធ​កាមេរ៉ា​បី​គ្រាប់​នេះ​ Samsung បាន​ចេញ​រួច​ទៅ​ហើយ​លើ​ម៉ូដែល​ Galaxy A7 ជា​ស្មាតហ្វូន​ដំបូង​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​។ មិន​ចម្លែក​នោះ​ទេ​ អាច​មាន​លើ​ S10 នៅ​ដើម​ឆ្នាំ​ក្រោយ​។

ផ្អែក​លើ​របាយការណ៍​ជាច្រើន​ ឧបករណ៍​នេះ​អាច​រចនា​រូបរាង​ថ្មី​ បំពាក់​ Chip Snapdragon ចុង​ក្រោយ​របស់​ Qualcomm។ ហើយ​ការ​រំពឹង​មួយ​ទៀត​ ម៉ូដែល​ S10 អាច​នឹង​ជា​ស្មាតហ្វូន​ដំបូង​ពី​ Samsung មាន​មុខងារ​ស្កេន​ម្រាមដៃ​ក្នុង​អេក្រង់​តែ​ម្តង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ ប៊ុនធឿន