Google Maps បន្ថែម​មុខងារ​ថ្មី​ ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដឹង​ពី​គ្រោះថ្នាក់​ និង​ផ្លូវ​ស្ទះ​ខាង​មុខ

  • 2018-10-04 02:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​នៅ​ជិត​ ឬ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​ ការ​ធ្វើ​ដំណើរ​មិន​ងាយស្រួល​ទាំងស្រុង​នោះ​ទេ​ អាច​យឺត​ ស្ទះ​ចរាចរណ៍​ ឬ​គ្រោះថ្នាក់​។ នេះ​ជា​ហេតុផល​ Google មាន​បំណង​ចង់​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​កាន់​តែ​ងាយស្រួល​។

ជាមួយ​មុខងារ​ថ្មី​បន្ថែម​ទៅ​កាន់​ Google Maps អាច​ជួយ​អ្នក​ដឹង​ពី​ឧបសគ្គ​ ចំពោះ​ដំណើរការ​ខាងមុខ​បាន​។

ពេល​បើក​កម្មវិធី​ នឹង​ឃើញ​ Tap មួយ​ដាច់​ដោយ​ឡែក​ ដែល​ផ្តល់​នូវ​ព័ត៌មាន​ចរាចរណ៍​ភ្លាម​ៗ ពេល​ធ្វើ​ដំណើរ​ អាស្រ័យ​លើ​ទីតាំង​អ្នក​តម្រង់​ទៅ​។ Google Maps អាច​ឲ្យ​អ្នក​ដឹង​ បើ​ត្រូវការ​ចាកចេញ​លឿន​ជាង​ធម្មតា​ និង​ជូន​ដំណឹង​ពី​ផ្លូវ​ផ្សេង​ ជួយ​ដល់​ការ​ធ្វើ​ដំណើរ​ទាន់​ពេល​ទៅ​ធ្វើការ​។

ក្នុង​ការ​ធ្វើ​ដំណើរ​​បាន​ងាយស្រួល​ អ្នក​ប្រើប្រាស់​នឹង​អាច​ដឹង​​ភ្លាម​ៗ ចំពោះ​ទីតាំង​រថភ្លើង​ ឬ​រថយន្តក្រុង​នៅ​លើ​ផែនទី​។ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ ដៃគូ​របស់​ Google ជាមួយ​ Transport New South Wales ក៏​អាច​បង្ហាញ​ថា​តើ​រថយន្ត​ក្រុង​ ឬ​រថភ្លើង​បន្ទាប់​ ពេញ​ ឬ​យ៉ាង​ណា។ ​មុខងារ​នេះ​ នឹង​មាន​លើ​ក្រុង​ច្រើន​ទៀត​ ជុំវិញ​ពិភពលោក​នា​ពេល​ឆាប់​ៗ។

ម្យ៉ាងវិញទៀត​ អ្នក​ក៏​អាច​គ្រប់គ្រង​ Spotify, Apple Music ឬ Google Play Music ពី​កម្មវិធី​ Google Maps តែ​ម្តង​ មិន​ពិបាក​ប្តូរ​ទៅ​មក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន