ចេញ​មុខ​សុំទោស​ក៏​ពិត​មែន តែ Fan Bingbing កាន់តែទទួល​រងមតិ​រិះគន់ច្រើនលើសលប់

  • 2018-10-04 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​មួយ​រយៈ​ពី​វិស័យ​សិល្បៈ​ដោយ​សារ​រឿង​រ៉ាវ​គេច​ពន្ធ​របស់​នាង ទី​បំផុត​ខាង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន សម្រេច​ចិត្ត​ពិន័យ​តារា​សម្ដែង Fan Bingbing ជា​សាច់​ប្រាក់​ចំនួន​ជិត ៨៩២ លាន​យ័ន (ប្រហែល ១៣០ លាន​ដុល្លារ)។

ជាមួយ​គ្នា​នោះ​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Fan Bingbing បាន​ចេញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង ដោយ​បាន​សរសេរ​សារ​សុំទោស​ទៅ​កាន់​មហាជន​លើ​បណ្ដាញ​សង្គម Weibo ផ្ទាល់​របស់​នាង ឲ្យ​អត់​ទោស​ចំពោះ​កំហុស​ឆ្គង​ដែល​នាង​បាន​ធ្វើ​កន្លង​មក​នេះ។ ជាមួយ​នឹង​ការ​សុំទោស​នោះ​ដែរ ប្រជាជន​ចិន​ជា​ច្រើន​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​តារា​សម្ដែង​ស្រី​រូប​នេះ​ជា​ខ្លាំង។ ពួកគេ​​បញ្ចេញ​មតិ​រិះគន់ ដៀល​ប្រមាថ​នាង ដោយ​ពាក្យ​សម្ដី​មិន​សមរម្យ​ជា​ច្រើន។ ក្នុង​នោះ​ដែរ មតិ​ជា​ច្រើន បាន​គាំទ្រ​ឲ្យ​ Fan Bingbing ដើរ​ចេញ​ពី​វិស័យ​សិល្បៈ​នេះ​ទៅ។

ជាមួយ​នឹង​ពាក្យ​តិះដៀល​ច្រើន​ពី​មហាជន និង​ការ​តាមដាន​បន្ត​ពី​ការិយាល័យ​ពន្ធ តារា​សម្ដែង Fan Bingbing អាច​នឹង​ត្រូវ​ពន្យារពេល​ចូល​បម្រើ​ការ​ក្នុង​សិល្បៈ​វិញ ក្នុង​ពេល​អនាគត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា