Man City នឹង​ចូល Anfield ដោយ​សម្ងាត់ ដើម្បី​ការពារ​​ពី​ Fan របស់ Liverpool

  • 2018-10-04 02:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​គ្នា​នៅ​សប្ដាហ៍​នេះ ក្លឹប Manchester City នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សំងាត់​មួយ​ ដើម្បី​ចូល​ទៅ​កាន់​កីឡដ្ឋាន Anfield ការពារ​កុំ​ឲ្យ​ហិង្សា​​ដូច​កាល​ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ។

ក្លឹប Man City បាន​ធ្វើ​ការ​ប្រជុំ​ជាមួយ​​ប៉ូលិស​ក្នុង​តំបន់ Merseyside ដែល​​ធ្លាប់​​បង្ក​កំហុស​ធ្វើ​ឲ្យ​មាន​​ការ​វាយ​ប្រហារ​លើ​លើ​ឡាន​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ ដើម្បី​ធានា​​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ម្ដង​ទៀត។

​កាល​ពី​ខែ​ មេសា​កន្លង​ទៅ ឡាន​របស់​ក្រុម​លោក Pep Guardiola ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​របស់ Liverpool គប់​ដប​ ដំថ្មប្រើ​អំពើ​ហិង្សា ពេល​ពួក​គេ​ជិះ​ចូល Anfield ដើម្បី​ប្រកួត​ពាន UCL។ ហេតុការណ៍​នោះ​មាន​ធ្វើ​ឲ្យ​មន្ត្រី​ប៉ូលិស​២​នាក់​រង​របួស និង​ឡាន​របស់​ក្រុម Man City ខូចខាត​​ខ្លាំង។ ពេល​នោះ Liverpool ត្រូវ UEFA ពិន័យ​ជា​ប្រាក់​១៧ ៦០០​ផោន ខណៈ​​ជន​បង្ក​មិនមែន​ការ​ចាប់​​បាន​ទេ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ