មនុស្សជាង២៥០នាក់ ទូទាំងពិភពលោក ស្លាប់ដោយសារថតរូប Selfie

  • 2018-10-04 02:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប Selfie ដ៏​ល្អឥតខ្ចោះ អាច​ជា​ភាព​សប្បាយ​រីករាយ​មួយ។ ប៉ុន្តែ​ប្រសិន​បើ​វា​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ដូច​ជា​ការ​ប្រថុយ​ថត​រូប Selfie នៅ​លើ​ផ្ទាំង​ថ្ម​រអិល​នៅ​ជិត​កំពូល​ភ្នំ អ្នក​ប្រហែល​ជា​ត្រូវ​គិត​ឡើង​វិញ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត Journal of Family Medicine and Primary Care ក្រុម​អ្នកស្រាវជ្រាវ​មក​ពី វិទ្យាស្ថាន​នៃ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា (All India Institute of Medical Sciences) នៅ​ទីក្រុង New Delhi បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ២០១១ ដល់ ខែ​វិច្ឆិកា ឆ្នាំ២០១៧ មនុស្ស​ប្រមាណ ២៥៩នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់​ខណៈ​កំពុង​ព្យាយាម​ថតរូប Selife ខ្លួនឯង។

ជាមួយ​គ្នា​នេះ ពួកគេ​បាន​រក​ឃើញ​ថា ការ​ស្លាប់​ភាគ​ច្រើន​បំផុត បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​មក​គឺ​នៅ រុស្ស៊ី , សហរដ្ឋអាមេរិក និង​ប៉ាគីស្ថាន។ ជនរងគ្រោះ​ភាគ​ច្រើន គឺ បុរស (ប្រហែល ៧២%) និង អាយុ​ក្រោម ៣០ឆ្នាំ។ ប្រទេស​ឥណ្ឌា​មាន​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​សរុប ពោល​គឺ ១៥៩នាក់​បាន​ស្លាប់​ដោយសារ​ការ​ថតរូប Selfie ចាប់​តាំង​ពី​ឆ្នាំ២០១១។

ទោះ​បី​ជា​ស្ត្រី ជា​ទូទៅ​ថតរូប Selfie ច្រើន​ជាង​បុរស​ក៏​ដោយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បុរស​ហាក់​ដូច​ជា​ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​ជាង ដូច​ជា​ទៅ​ឈរ​នៅ​គែម​ផ្ទាំង​ថ្ម ដើម្បី​ថតរូប Selfie ជាដើម៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម