ទាំង​នេះ​ជា​រូបភាព​ និង​ព័ត៌មាន​បន្ថែម​ពី​អាល់ប៊ុម​ថ្មី​របស់ EXO

  • 2018-10-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ជាក់​ទទួល​ស្គាល​ពី​គម្រោង​វិល​​មក​វិញ​ហើយ​ EXO ក៏​បាន​បង្ហោះ​ រូប​ភាព​ ៣​សន្លឹក​ ទម្រង់​ខុសគ្នា ជាមួយ​អាវ​ស្បែក​ហំហាន​ និង​ម៉ូតូធំ សម្រាប់​អាល់ប៊ុម​ធំ​ទី​ ៥​ "Don't Mess Up My Tempo”​។

ក្នុង​ចំណោម​ រូបភាព​ទាំង​ ៣​នេះ​ដែរ​ មាន​១ បាន​បង្ហាញ​ចំណងជើង​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បទ​ដូចជា៖ "Tempo", "Sign", "Ooh La La La", "Gravity", "With You", "24/7", "Bad Dream", "Damage", "Smile On My Face", "Oasis" និង​ចុង​ក្រោយ​បទ​ "Tempo" ជា​ភាសា​ចិន។

ដូច​បង្ហាញ​ជូន​កន្លងទៅ​ សមាជិក​ជនជាតិ​ចិន​ Lay ក៏​បាន​ច្រៀង​បទ​ "Tempo” ជាភាសា​ចិន​ដែរ។ ជាមួយ​គ្នា​នោះ​ លោក​នឹង​បង្ហាញ​មុខជាមួយ​សមាជិក​ទាំង​ ៨​ទៀត ក្នុង​វីដេអូ​បទ​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម