ល្អអីម្ល៉េះទេ! អ្នកខេត្តទាំង១៧នេះ មកស្គាល់ចំណតជិះឡានក្រុងស៊េរីទំនើប Free ឲ្យហើយ

  • 2018-10-04 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1337

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀប​ចំ​រថយន្ត​ក្រុង​ចំនួន ២១៥គ្រឿង សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ ក្នុង​នោះ ១២០ គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ទៅ​មក​តាម​បណ្ដា​ខត្ត ដោយឥតគិតថ្លៃ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​១៧​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​រថយន្ត​ក្រុង​ ១២០​គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត និង​ពីបណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​រយៈពេល​ ០៦ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ០៦ ដល់​ ១១ខែតុលា​ ឆ្នាំ២០១៨ ដោយ​ចេញ​ដំណើរ​ចាប់​ពី​ម៉ោង​ ៥ កន្លះ​ព្រឹក។

បណ្ដា​ខេត្ត​ទាំង​១៧នោះ​មាន​ដូចជា៖ ស្វាយរៀង​ ព្រៃវែង​ តាកែវ​ កែប ​ កំពត​ កំពង់ស្ពឺ​ ព្រះសីហនុ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​បាត់ដំបង​ បន្ទាយមានជ័យ កំពង់ធំ ​​សៀមរាប កំពង់​ចាម​ ត្បូង​ឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។

សូម​មកមើល​ចំណត​រង់​ចាំ​ដូច​ខាង​ក្រោម​នេះ៖

  • នៅ​ផ្លូវ​ជាតិ​លេខ​១ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត ស្វាយរៀង​ ព្រៃវែង​ តាកែវ​ ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ែក​ស៊ីដេស​បិន

  • នៅ​ផ្លូវ​ជាតិ​លេខ​២ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត តាកែវ​ កែប ​ ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ែក​ស៊ីដេស​បិន

  • នៅ​ផ្លូវ​ជាតិ​លេខ​៣ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពត ចំណត​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរី​ផ្លាហ្សា

  • នៅ​ផ្លូវ​ជាតិ​លេខ​៤ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ស្ពឺ​ ព្រះសីហនុ ចំណត​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរី​ផ្លាហ្សា

  • ​នៅ​ផ្លូវ​ជាតិ​លេខ​៥ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ឆ្នាំង​ ពោធិ៍សាត់​បាត់ដំបង​ បន្ទាយមានជ័យ ចំណត​ចេញ​ដំណើរ​នៅ​សួន​ច្បារ​ឫស្សី​កែវ

  • នៅ​ផ្លូវ​ជាតិ​លេខ​៦ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ធំ ​​សៀមរាប ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​បេតុង​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​ខាង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤

  • ​នៅ​ផ្លូវ​ជាតិ​លេខ​៦,៧ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់​ចាម ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​បេតុង​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​ខាង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤

  • នៅ​ផ្លូវ​ជាតិ​លេខ​៦,៨ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត ត្បូង​ឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង ចំណត​ចេញ​ដំណើរ​នៅ​គីឡូម៉ែត្រ​លេខ​៩៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ