ដឹងតែនឹកពួកគាត់! ក្រោយអាន ៣ស្នាដៃនេះ ន័យចាក់ដោត រំលឹកគុណគ្រូបង្រៀន

  • 2018-10-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

០៥​ តុលា​ជា​ថ្ងៃ​នៃ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ​បាន​គ្រោង​រៀបចំ​អបអរសាទរ​ ក្រោម​ពាក្យ​ស្លោក គុណភាព​គ្រូ​បង្រៀន គឺ​គុណភាព​មូល​ធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ទន្ទឹម​នឹង​នោះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ បាន​លើកទឹកចិត្តសាធារណជន ឲ្យផ្ញើកំណាព្យ​មាន​ន័យ​រំលឹក​គុណ ជូន​ចំពោះ​គ្រូ​បង្រៀន។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចុះ​ផ្សាយ​ ពី​កំណាព្យ​ដ៏​មាន​ន័យ​ជា​ច្រើន ដើម្បី​ប្រកួតប្រជែង​ និង​ជ្រើសរើស ​រំលឹក​គុណ​គ្រូ​បង្រៀន ត្រៀម​ចូលរួម​ទិវា​ពិភពលោក​១​នេះ។ ក្នុង​ចំណោម​ស្នាដៃ​ទាំង​នោះ ថ្ងៃនេះ​ Sabay សូម​លើក​យក​កំណាព្យ​ខ្លី​ ចំនួន​៣ ជូន​ចំពោះ​គ្រូ​បង្រៀនទាំងអស់។

ទី១ និពន្ធ​ដោយ លោក លីម អាស៊ីគីន និស្សិត​អក្សរសាស្ត្រ​ខ្មែរ មាន​ចំណង​ជើង​ថា ទិវា​គុណ​គ្រូ។

រីឯកំណាព្យទី២ និពន្ធ​ដោយ លោក នឿប ម៉ី មាន​ចំណង​ជើង​ថា ទេវតា​រក្សា​ផែនដី​គឺ​គ្រូ។

រីឯកំណាព្យទី៣ និពន្ធ​ដោយ លោក វឿន វីនវុត្ថា សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ វិទ្យាល័យ​តាអី មាន​ចំណង​ជើង​ថា គ្រូ​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ។ ​

សូម​បញ្ជាក់​ថា ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ទូទាំង​ពិភពលោក ចំ​ថ្ងៃ​ទី​៥ ខែ​តុលា។ ទិវា​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ឲ្យ​សាធារណជន​ដឹង និង​រំលឹក​គុណ​ជូនគ្រូបង្រៀន ដែល​បាន​ផ្តល់​ចំណេះដឹង និង​ដំបូន្មាន​ដ៏​ល្អ​ សម្រាប់​ជីវិត។

អត្ថបទ៖ ពៅ រក្សា