ត្រួសៗតារាចម្រៀង និងអ្នកនិពន្ធច្រើនរូបដើរចេញពីថោនបន្តបន្ទាប់

  • 2018-10-04 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​ចម្រៀង និង​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​បាន​ដើរ​ចេញ​ពី​ផលិតកម្ម​​ថោន​ជា​បន្ត​បន្ទាប់​​ដើម្បី​​​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត។ តែ​​ក៏​មាន​មួយ​ចំនួន​ទៅ​បើក​ផលិតកម្ម​​ថ្មី​ដោយ​ខ្លួន​ឯង​​ទៀត​ផង។

១/តារា​ចម្រៀង​កូន​២​​ កែវ វាសនា ធ្វើ​ឲ្យ​ហ្វេន​ៗ​មាន​ភាព​ភ្ញាក់​​ផ្អើល​​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​លោក បញ្ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ផលិតកម្ម​សាន់​ដេ ដែល​ជា​ទ្រនំ​ចាស់​​​ជួយ​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​មហា​ជន​បាន​ស្គាល់​នា​ពេល​កន្លង​មក។ មូល​ហេតុ​​លោក ចេញ​ពី​ថោន​ទៅ​ចូល​សាន់​ដេ​វិញ​ដោយ​សារ​តែ​ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​បន្ថែម​នៅ​ចុង​ឆ្នាំ​២០១៨​នេះ។

២/អ្នក​និពន្ធ​ និង​កំប្លែង​ស្ងួត​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ ងួន សុបិន្ត​ បាន​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន ​នៅ​ចុង​ឆ្នាំ​២០១៧ ទៅ​បើក​ផលិត​កម្ម​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា 2Bfដែល​មាន​​ សៅ ឧត្ដម សុវត្ថិឌី ធារិកា និង​ DJ KAKA ជា​តារា​​ចម្រៀង​​ដំបូង។

៣/ ថ្មី​ៗ​នេះ​អ្នក​និពន្ធ​បទ​ចម្រៀង​ "មាន់​ស្រែ" ស៊យ រតនា បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​លោក នឹង​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន ដើម្បី​សាង​អនាគត​ថ្មី​​១​ទៀត​ជាមួយ​ការ​រៀន​សូត្រដែល​​ត្រូវ​បញ្ចប់​ត្រឹម​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ គឺ​វេជ្ជបណ្ឌិត។​

៤/បើ​តាម​ពាក្យ​ប្រភព​ស្និទ្ធ​ស្នាល​​ជាមួយ​ រិទ្ធ អូមេហ្គា ឲ្យ​ដឹង​ថា ក្រោយ​ពី​ ស៊យ រតនា ចេញ​ពី​ថោន​ មិន​យូរ​ទេ​ រិទ្ធ អូមេហ្គា នឹង​ទៅ​តាម​ក្រោយ​ប្រហែល​ជា​ពេល​ឆាប់​ៗ​នេះ​ ក្រោយ​ពី​ចប់​កុង​ត្រា។ ចំពោះ​រឿង​នេះ​​សាមី​ខ្លួន​សុំ​បញ្ជាក់​ថា​​អំឡុង​ពេល​នេះ​លោក សុំ​មិន​បក​ស្រាយ​អ្វី​ច្រើន​ឡើយ​គ្រប់​យ៉ាង​ នឹង​បង្ហាញ​ជូន​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម