អស់​ស្ទះ! Park Bom នឹង​បង្ហាញ​វត្តមាន​ជា​ពិសេស ក្នុង​កម្មវិធី​មួយ​របស់​ផលិតកម្ម YG

  • 2018-10-04 07:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Park Bom នឹង​មាន​វត្តមាន​ជា​ពិសេស​ក្នុង​កម្មវិធី "YG Future Strategy Office” អមជាមួយ​តួអង្គសំខាន់ប្រចាំកម្មវិធីតារា​ចម្រៀង Seungri។

បើ​តាម​កម្មវិធី Netflix បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ០៤ ខែ​តុលា​នេះ​ថា តារា​ចម្រៀង Park Bom ថ្មីៗនេះ នាងបានចូលរួម​ថត​ភាគ​ថ្មី​មួយ​របស់​កម្មវិធី "YG Future Stretegy Office”។ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ថត​ចប់​រួច​រាល់​ហើយ ហើយ​នាង​ជា​ភ្ញៀវ​ពិសេស​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ពិសេស​ច្រើន​រូប​ទៀត ដែល​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​មួយ​នេះ។

ជាមួយ​កម្មវិធី​នេះ​ដែរ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ ត្រឡប់​មក​បម្រើ​ទស្សនិកជន​លើ​កញ្ចក់​ទូរទស្សន៍​សា​ជា​ថ្មី ក្រោយ​បាត់​មុខ​អស់​រយៈពេល ៥ ឆ្នាំ​មក​នេះ។ ចំពោះ​មូលហេតុ​ដែល​នាង មាន​វត្តមាន​ក្នុង​កម្មវិធី​របស់​ផលិតកម្ម​ចាស់​របស់​នាង​មួយ​នេះ ព្រោះ​ដោយ​សារ​តែ​ទំនាក់ទំនង​ជា​សមាជិក​ក្រុម 2NE1 និង​ធ្លាប់​បម្រើ​ការ​នៅ​ផលិតកម្ម​មួយ​នេះ​កាល​ពី​មុន ទើប​នាង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ថ្មី​មួយ​នេះ។

គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី "YG Future Strategy Office” នឹង​ចេញ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​លើ​កម្មវិធី Netflix នៅ​ថ្ងៃ​ទី ០៥ ខែ​តុលា​នេះ៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម